**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**តោះមកស្គាល់ឈ្មោះ និងលេខទូរស័ព្ទ អ្នកនាំពាក្យនៅស្ថាប័នតុលាការទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត**ឧត្ដមសេនីយ៍ទោ ហេង មករា៖ ការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយកីឡាករទូក ដែលត្រូវចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ**ហ្វីលីពីន អះអាងថា ខ្លួននឹងអនុវត្តតាមដីការបស់ប៉ូលិស Interpol ប្រសិនបើអង្គភាពនេះចេញដីកាសម្រាប់ចាប់ខ្លួនអតីតប្រធានាធិបតី**សហរដ្ឋអាមេរិក នឹងបើកសម្ពោធមូលដ្ឋានការពារដែនអាកាសថ្មីនៅប៉ូឡូញ ក្នុងបរិបទភូមិសាស្ត្រនយោបាយមិនប្រាកដ**ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រី និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខណ្ឌ ជិះកាណូតពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ**ឥណ្ឌាថា អ័ព្ទពុលគ្របដណ្តប់ទីក្រុងដេលី ធ្វើឱ្យការមើលឃើញធ្លាក់ចុះ និងគំរាមកំហែងដល់ជើងហោះហើរ**រដ្ឋមន្រ្តីការបរទេសអាមេរិក ជួបពិភាក្សាជាមួយប្រមុខអង្គការណាតូ អំពីអ៊ុយក្រែន មុនលោក ដូណាល់ ត្រាំ ត្រឡប់មកសេតវិមានសាជាថ្មី**រដ្ឋាភិបាលកាណាដា សម្រេចចិត្តដំឡើងកម្រិតការិយាល័យស្ថានទូត ទៅជាស្ថានទូតកាណាដានៅភ្នំពេញ**រយៈពេល ១០ខែ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញទំនិញក្នុងទឹកប្រាក់ជាង២១ពាន់លានដុល្លារ កើនឡើង១៦%**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៣៤៦គម្រោង ក្នុងទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែមកនេះ**សោកស្ដាយ! សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយពុំទទួលប្រាក់បំណាច់មុខងារ**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី អញ្ជើញប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ គោលការណ៍ណែនាំ ស្តីពី «ដំណើរការទារកដ្ឋាន»

ភ្នំពេញ៖ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ គោលការណ៍ណែនាំស្តីពី «ដំណើរការទារកដ្ឋាន»។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួង និងមន្ទីរកិច្ចការនារី ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សរុបចំនួន១៩៤នាក់ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ដោយមានការគាំទ្រពីធនាគារពិភពលោក។

នៅឆ្នាំ២០១៨ ក្រសួងកិច្ចការនារី ក្រោមគំនិតផ្តួចផ្តើមរបស់ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានបង្កើតទារកដ្ឋាន ក្នុងគោលបំណងលើកកម្ពស់ ការផ្តល់សេវាថែទាំ សម្រាប់កុមារតូចពីអាយុ ០ ដល់ ៥ឆ្នាំ ប្រកបដោយសុវត្ថិភាព គុណភាព និងស្ដង់ដារ ដើម្បីឲ្យឪពុកម្តាយជាមន្រ្តីរាជការមានលទ្ធភាពធ្វើការងារប្រកបដោយប្រសិទ្ធភាព ព្រមទាំងកាត់បន្ថយអវត្តមាន និងលើកកម្ពស់តុល្យភាពរវាងជីវិតការងារ និងជីវិតគ្រួសារ។

គោលការណ៍ណែនាំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងណែនាំអំពីវិធិសាស្ត្រផ្ដល់សេវាអំពីទារកដ្ឋាន ដោយផ្ដោតលើគោលការណ៍គន្លឹះមួយចំនួនដូចជា៖ ការថែទាំ ការអភិវឌ្ឍកុមារតូច សុខភាពនិងអនាម័យ អាហារូបត្ថម្ភ និងការអប់រំតាមអាយុរបស់កុមារ។

គោលការណ៍ណែនាំនេះ ក៏បានផ្ដល់នូវគោលការណ៍សំខាន់ៗ ពាក់ព័ន្ធទៅលើរចនាសម័្ពន្ធ និងមគ្គុទេសក៍អប្បបរមាប្រកបដោយភាពជាក់លាក់ សមស្រប និងបង្កលក្ខណៈងាយស្រួល ដល់ក្រសួងស្ថាប័ន និងវិស័យឯកជន ដែលអាចទៅយកប្រើប្រាស់បានទៅតាមលទ្ធភាព និងស្ថានភាពជាក់ស្ដែងរបស់ខ្លួន។

ថ្លែងក្នុងឱកាសនេះដែរ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ការបង្កើតឲ្យមានទារកដ្ឋាននេះ ជាចំណែកមួយក្នុងការលើកកម្ពស់ ការចិញ្ចឹមកូនបែបវិជ្ជមាន ដែលមានសារៈសំខាន់ ក្នុងការជួយឲ្យកុមារមានការអភិវឌ្ឍលើបញ្ញា ស្មារតី សុជីវធម៌ និងគុណធម៌ក្នុងការរស់នៅ និងក្លាយជាមូលធនមនុស្សនៅក្នុងសង្គមនាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង