**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន**គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ**ខេត្តស្ទឹងត្រែង នឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាផ្សេងៗ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំទី១៩ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លទ្ធផលនៃកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងគ្រួសាររងគ្រោះ ចំនួន ៨២គ្រួសារ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ

រដ្ឋបាលខេត្តព្រះវិហារ ជូនដំណឹងស្ដីពីការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ។

យោងអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែខុសភា ឆ្នាំ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់ សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី និងអនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល មាត្រា៦ មាត្រា៧ និងមាត្រា១១ នៃអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែខុសភា ឆ្នាំ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី។

រដ្ឋបាលខេត្តព្រះវិហារ សូមជម្រាបជូនដំណឹងដល់សាធារណជន ព្រមទាំងគ្រប់មន្ទីរ គ្រប់អង្គភាព និង ស្ថាប័ន ឬ ភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យនៃ ភូមិត្បែង ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឲ្យបានជ្រាបថា៖ ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យយោងខាងលើ គណៈកម្មការ រដ្ឋបាល នឹងធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារសុរិយោដី ដែលរួមមាន ប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ ដីដែលក្រុមប្រតិបត្តិកម្មវិធីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។

ហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអង្គភាពនានាដែលមានការពាក់ព័ន្ធនឹងដីធ្លី ក្នុងតំបន់វិនិច្ឆ័យខាងលើ សូមចូលរួមពិនិត្យទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាព ត្រឹមត្រូវ ឬ ខុសឆ្គង ដែលត្រូវកែតម្រូវ ឬ ជំទាស់ លើទិន្នន័យទាំងនោះ ក្នុងរយៈពេល ១៥ថ្ងៃ (ដោយរាប់បញ្ចូល ទាំងថ្ងៃឈប់សម្រាក) ដោយគិតចាប់ពីថ្ងៃទី៣១ ខែខុសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ជា កំហិតដែលមានទីតាំងស្ថិតក្នុងភូមិត្បែង ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

ផុតកំណត់រយៈពេលខាងលើ គណៈកម្មការរដ្ឋបាល សន្មត់ថាទិន្នន័យដែលបានបើកចំហរជូនពិនិត្យ ជាសាធារណៈនេះ មានភាពត្រឹមត្រូវហើយមិនអាចជំទាស់ ឬ តវ៉ានៅពេលក្រោយទៀតបានឡើយ។

សូមបញ្ជាក់ថា៖ គណៈកម្មការរដ្ឋបាល នឹងធ្វើការបូកសរុបរបាយការណ៍នៃការបិទផ្សាយ ហើយលើកសំណើផ្តល់សិទ្ធិលើអចលនវត្ថុទៅរដ្ឋបាលខេត្តព្រះវិហារ ដើម្បីពិនិត្យសម្រេច រួចបញ្ជូនអោយរដ្ឋបាលសុរិយោដីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខណៈតាមច្បាប់។

រដ្ឋបាលខេត្តព្រះវិហារ នឹងដាក់ទីតាំងបណ្តោះអាសន្ននៅកន្លែងបិទផ្សាយដើម្បីរង់ចាំទទួលពិគ្រោះ និង ផ្តល់យោបល់ដល់អ្នកដែលមានសំណូមពរ៕

អត្ថបទដែលជាប់ទាក់ទង