**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក បំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុន**អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប អំពាវនាវឱ្យផ្អាកការចរចាជាមួយអ៊ីស្រាអែល**អ៊ីស្រាអែល ទម្លាក់គ្រាប់បែកនៅជិតអាកាសយានដ្ឋាន Beirut ជាមួយនឹងយន្តហោះដឹកអ្នកដំណើរនៅលើ tarmac**លោក Milei និងលោក Trump ប្រកាសកិច្ចព្រមព្រៀងរវាងអាហ្សង់ទីន និងអាមេរិក**របាយការណ៍ស្ថិតិទេសចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ឌែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១៤ វិច្ឆិកា**លោក កើត ឆែ៖ ថ្ងៃទី១​ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ១លាននាក់**មន្រ្តីជំនាញសាខា ក.ប.ប ចុះពិនិត្យម្ហូបអាហារដាក់តាំងលក់តាមស្តង់នានា ក្នុងព្រះរាជពិធីបុណ្យអុំទូក**ក្រុមការងារវេនប្រចាំការថ្ងៃទី២ ក្នុងឱកាសបុណ្យអុំទូក ទាំងនៅទីស្តីការក្រសួង និងមន្ទីរការងារ រង់ចាំដោះស្រាយការងារ និងបញ្ហាផ្សេងៗ អាចកើតមានជាយថាហេតុ**លោកជំទាវ ខៀវ សុផានី ដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យដំណើរការ ជួសជុលបញ្ចប់អគារស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប៊ុលហ្គារី និងស៊ែប៊ី**កងទ័ពជើងគោគ និងតុលាការខេត្តកំពង់ស្ពឺ ចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការចាប់ខ្លួនវរសេនីយ៍ទោ សុខ ស៊ុនណារ៉េត ពាក់ព័ន្ធករណីគ្រឿងញៀន**ចាប់ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា នៅតាមបណ្ដាតំបន់មួយចំនួន នៃប្រទេសកម្ពុជា នឹងអាចបន្តមានភ្លៀងធ្លាក់**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សភាពការណ៍សន្ដិសុខ ថ្ងៃទី១ នៃបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបទូតសហភាពអឺរ៉ុប ដើម្បីពិភាក្សាអំពីគម្រោងគោះទ្វារវិនិយោគ នៅសហភាពអឺរ៉ុប ក្នុងខែមិថុនាខាងមុខ

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប។

កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីការត្រៀមខ្លួនរបស់ភាគីពាក់ព័ន្ធ ក្នុងដំណើរបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្ហាញផ្លូវស្តីពីកាលានុវត្តភាព និងសក្តានុពលវិនិយោគនៅកម្ពុជាជូនទៅវិនិយោគិននៃប្រទេសចំនួនពីរ ក្នុងសហភាពអឺរ៉ុបគឺ ប្រទេសអាល្លឺម៉ង់ និងប្រទេសអេស្ប៉ាញ ស្របតាមការឯកភាពរួមគ្នាកាលពីកិច្ចប្រជុំថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ រវាងឯកឧត្តឧបនាយករដ្ឋមន្ត្រី លោក Peteris Ustubs នាយកសម្រាប់មជ្ឈឹមបូពា៍ អាស៊ី និងបាស៊ីហ្វិក នៃអគ្គនាយកដ្ឋានភាពជាដៃគូរអន្តរជាតិ (DG INTPA) និងឯកឧត្ដមឯកអគ្គរដ្ឋទូត។ បន្ទាប់ពីកិច្ចប្រជុំនេះ គ្រប់បណ្ដាភាគីពាក់ព័ន្ធទាំងអស់នឹងអញ្ជើញជួបពិភាក្សាកម្រិតបច្ចេកទេសម្ដងទៀតតាមរយៈប្រព័ន្ធអនឡាញ ដើម្បីបង្កភាពងាយស្រួលដល់ដំណើរបេសកកម្មទាំងស្រុងនៅតំបន់អឺរ៉ុបក្នុងឱកាសនេះ។

លើកឡើងក្នុងអង្គប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជាក្នុងការធ្វើពិពិធកម្មវិនិយោគ ដោយធ្វើការទាក់ទាញវិនិយោគិនពីគ្រប់បណ្ដាប្រទេស និងបណ្ដាក្រុមហ៊ុនមានសក្ដានុពលនានា ព្រមទាំងការប្រើប្រាស់ “យុទ្ធសាស្ត្រប្រទេសបូក” (Plus-One Strategy)ជាដើម សំដៅបង្កើនភាពចម្រុះនៃក្រុមហ៊ុនវិនិយោគនៅកម្ពុជា ពិសេសលើកកម្ពស់ការវិនិយោគផ្ទាល់ពីបរទេសលើវិស័យឧស្សាហកម្មថ្មីៗ ដូចជាគ្រឿងអេឡិកត្រូនិក យានយន្ត គ្រឿងបង្គុំ និងការកែច្នៃម្ហូបអាហារជាដើម។

ក្នុងឱកាសនេះដែរ ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីការគាំទ្រដល់បេសកកម្មរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញគោះទ្វារវិនិយោគបង្ហាញនូវសក្ដានុពល និងបច្ចុប្បន្នភាពនានារបស់កម្ពុជាទៅវិនិយោគិននៅសហភាពអឺរ៉ុប ពិសេសក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសអេស្ប៉ាញ ក្នុងខែមិថុនាខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង