ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារបច្ចេកទេសត្រួតពិនិត្យ ឯកសារមិនប្រក្រតីដែលជនបទេសកំពុងកាន់ និងប្រើប្រាស់
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារបច្ចេកទេសត្រួតពិនិត្យ ឯកសារមិនប្រក្រតីដែលជនបទេសកំពុងកាន់ និងប្រើប្រាស់។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកអនុប្រធាននាយកដ្ឋាន និងលោកនាយការិយាល័យ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ ៕