**ឯកឧត្តម ឃឹម ហ្វីណង់៖​ មិនអាចយកថ្លៃស្រូវនាងអំ ទៅធៀបនឹងស្រូវអូអឹមបានឡើយ ហើយរឹតតែមិនអាចធៀបជាមួយស្រូវសែនក្រអូប ឬស្រូវផ្ការំដួលបានទៅទៀត**មនុស្សប្រហែល ១៥០០នាក់ ត្រូវបានសម្លាប់ ក្នុងការតវ៉ាទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញបើក កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍**ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់**ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីត យុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង**ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលបំពេញភារកិច្ចយ៉ាងល្អ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយសុវត្ថិភាពទាំងស្រុង**ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា ត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន

ឃាត់ខ្លួនក្មេងទំនើង៣នាក់ ដកហូតបានដាវ៣ដើម ខណៈជិះម៉ូតូដើរកាប់គ្នាពេលរាត្រី នៅក្រុងប៉ោយប៉េត

ភ្នំពេញ៖ ដើម្បីធានាបាននូវ សន្តិសុខសណ្តាប់ធ្នាប់សាធារណះនិងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងនគរបាលទូទាំងខេត្តត្រូវពង្រឹងការទប់ស្កាត់ និងបង្ក្រាបរាល់ទបទល្មើស ពិសេសបទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរគ្រឿងញៀន បទល្មើសជួញដូរមនុស្ស និងក្មេងទំនើង ធ្វើយ៉ាងណាឲ្យថយចុះជាលំដាប់។

នៅថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៤ វេលាម៉ោង២២:៣០នាទី កម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារ បានល្បាតក្នុងភូមិសាស្ត្រ ចំណុចបុរី ទៀ ឆាយហាក់ ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញក្មេងទំនើងចំនួន៣នាក់ ជិះម៉ូតូ០១គ្រឿង គួរអោយសង្ស័យ នគរបាលយើងឃាត់ធ្វើការត្រួតពិនិត្យ រកឃើញកាំបិតចំនួន០២ដើម កែវសម្រាប់ប្រើប្រាស់គ្រឿងញៀន១ ដែកកេះ១ បំពង់ទុយូ១ ភ្លាមនោះក្មេងទំនើងទាំង៣នាក់ត្រូវបាននាំយកទៅសួនាំនៅប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត។

នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្មេងទំនើងទាំង៣នាក់ដែលត្រូវឃាត់ខ្លួននាំ រួមាន៖ ១.ឈ្មោះ វង្ស រស្មី ភេទ ប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានមុខរបរមិនពិតប្រាកដ។
២.ឈ្មោះ ដូច សុភក្រ័ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់អូឬស្សីក្រុងប៉ោយប៉ែត អ្នកស៊ីឈ្នួលដឹកបាយ។
៣.ឈ្មោះ ថន ភារម្យ ភេទប្រុស អាយុ១៦ឆ្នាំ ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានមុខរបរមិនពិតប្រាកដ។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ ក្មេងទំនើងទាំង៣នាក់ បានឆ្លើយសារភាពថា ក្រុមរបស់ខ្លួនកំពុងអង្គុយលេងនៅចំការដូង បុរីទៀ ឆាយហាក់ ស្រាប់តែមានក្មេងស្ទាវមួយក្រុមជិះម៉ូតូ 5ទៅ០៦គ្រឿង គ្នាប្រហែលជិត២០នាក់ និងប្រដាប់ដោយកាំបិតមួយដើម ពួកវាបានដើរមកក្បែរក្រុមខ្លួនបាននិយាយថាពួកហែងនិយាយលឺខ្លាំងមេស ប្រយ័ត្នអញយកកាំបិតពុះក្បាលពួកហែង ពេលនោះពួកខ្លួនបានជិះម៉ូតូទៅយកកាំបិតចំនួន២ដើម ដើម្បីមករកក្រុមទាំងនោះ ធ្វើការសងសឹក តែត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនសួរនាំតែម្តង។

បច្ចុប្បន្នក្មេងទំនើងទាំង៣នាក់ ត្រូវបានបញ្ជូនបន្តទៅការយល័យនគរបាលកម្រិតស្រាល ដើម្បីសួរនាំបន្តនិងចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង