ក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បើកកិច្ចប្រជុំអាណត្តិទី៦ លើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អណត្តិទី៦ លើកទី១ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងពាក់ព័ន្ធ ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមអគ្គនាយកគ្រឹះស្ថានអង្គរ លោកអភិបាលរងខេត្តសៀមរាបតំណាងឯកឧត្តមអភិបាលខេត្តសៀមរាប ឯកឧត្តម អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា លោកប្រធាននាយកដ្ឋាន លោក លោកស្រី ជាមន្ត្រីជំនាញជាច្រើនរូប។
កិច្ចប្រជុំបានផ្តោតទៅលើការងារដែលអាជ្ញាធរជាតិអប្សរាសម្រេចបាននាឆ្នាំ២០២៣ ពិនិត្យលើវឌ្ឍនភាពការងារនិងបញ្ហាប្រឈមឆ្នាំ២០២៤ ព្រមទាំងផ្តល់នូវដំណោះស្រាយគន្លឹះដើម្បីជំរុញនិងបង្កើនប្រសិទ្ធភាពការងាររបស់អាជ្ញាធរជាតិអប្សរាទាំងមូល៕