**អ្នកនេសាទជនជាតិប៉េរូម្នាក់ រស់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកអស់រយៈពេល ៩៥ ថ្ងៃដោយស៊ីសត្វកន្លាត និងអណ្តើកសមុទ្រដើម្បីរស់រានមានជីវិត**កម្ពុជា-អូស្ត្រាលី ពិភាក្សាគ្នាអំពីវិស័យថាមពល ការធ្វើអាជីវកម្មរ៉ែប្រកបដោយការទទួលខុសត្រូវ និងការវិនិយោគដេីម្បីអនាគតកម្ពុជា**សមាជិកសភាអឺរ៉ុប៖ បារាំងគួរតែយករូបសំណាកសេរីភាពមកវិញ ព្រោះសហរដ្ឋអាម៉េរិក លែងមានតម្លៃសមនឹងទទួលបានសំណាកនេះទៀតហើយ**នគរបាលស្រុកបាណន់ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនបុរសម្នាក់ក្នុងករណីគ្រឿងញៀនកាលពីឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ១.២៥០នាក់ មកពីវិទ្យាល័យ២៥ ក្នុងខេត្តកំពង់ស្ពឺ**បទវិភាគ៖បុគ្គលឈ្មោះវីលៀម ឡៃកាន់តែព្រហើន ក៏កាន់តែឆាប់វិនាស បុគ្គលឈ្មោះ វីលៀម ឡៃ មេដឹកនាំតំបន់តៃវ៉ាន់របស់ចិនដែលហៅខ្លួនថាជា “សកម្មជននៃកម្លាំងអបគមន៍ចង់ឱ្យតៃវ៉ាន់ឯករាជ្យពិតៗ”បានព្រលយពាក្យសម្ដីយ៉ាងព្រហើនម្តងទៀត។**យុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ១២០ គីឡូម៉ែត ដើម្បីជួយសង្គ្រោះសត្វផ្សោត របស់កម្ពុជា**ប្រេសិតអាម៉េរិក៖ លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងជជែកពិភាក្សាជាមួយលោក ពូទីន នៅសប្តាហ៍នេះ ស្តីពីវិធីបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅអ៊ុយក្រែន**វិទ្យុអាស៊ីសេរី អាចនឹងឈប់ដំណើរការ!**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមផ្លូវអាកាសថ្មី សំដៅទៅលើទីក្រុងកំពង់ផែ Hodeidah ប្រទេសយេម៉ែន**រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនថា កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Kursk របស់រុស្ស៊ីនឹងបន្តប្រតិបត្តិការទោះបីជាកងទ័ពត្រូវបានឡោមព័ទ្ធក៏ដោយ**បញ្ចុះបឋមសិលាសាងសង់អគារថ្មី នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ**អភិបាលខេត្តតាកែវ៖ តម្លៃនៃសន្តិភាពបានផ្ដល់ឱកាសឱ្យកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើន**លោក GAGAN Malik (តួសម្តែងជាព្រះពុទ្ធ) បានផ្ញើសារអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា**#CCFR Comment#បទវិភាគ៖ ផែនការប្រតិបត្តិស្តីពី“ភេរវកម្មបៃតង”របស់បុគ្គលឈ្មោះវីលៀម ឡៃពិតិជានឹងទទួលបរាជ័យជាក់ជាមិនខាន !**រដ្ឋមន្ត្រីក្រសួងធនធានទឹកចិន អញ្ជើញទស្សនកិច្ចគម្រោងស្ថានីយផ្គត់ផ្គង់ទឹកស្អាត ក្នុងខេត្តកណ្ដាល**ក្រសួងយុត្តិធម៌ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីចំណាត់ការលើបណ្ដឹងសុំអន្តរាគមន៍របស់បុគ្គលឈ្មោះ សែម សុខគា ពាក់ព័ន្ធនឹងរឿងដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់**រដ្ឋបាលខេត្តរតនគិរី ជូនដំណឹងស្ដីពីការរៀបចំព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥ ខេត្តរតនគិរី**ខ្យល់កន្រ្តាក់ បណ្តាលឱ្យមានការដួលរលំដើមឈើមួយចំនួន នៅតំបន់រមណីយដ្ឋានអង្គរ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥

ឯកឧត្តម សុខុម រិទ្ធីវុធ ដឹកនាំប្រជុំផ្សព្វផ្សាយនៃសារៈប្រយោជន៍ការចុះបញ្ជីវិស្វករនៅសាលប្រជុំអង្គរវត្ត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ៖ សិក្ខាសាលាផ្សព្វផ្សាយស្តីពីសារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា បានរៀបចំឡើងនាសាលប្រជុំអង្គរវត្ត ជាន់ទី៩ អគារ ចម ប្រសិទ្ធ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍  ក្រោមអធិបតីភាព ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា និង ឯកឧត្តម គួកហ្វីដេរ៉ូ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយនឹងសិក្ខាកាមដែលអញ្ជើញមកដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ជាមន្រ្តីរាជការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានជំនាញវិជ្ជាជីវៈជាវិស្វករប្រមាណសរុប ២៥០នាក់។

មានមតិស្វាគមន៍នេះដែរ ឯកឧត្តម គួក ហ្វីដេរ៉ូ មានប្រសាសន៍ថា ការអភិវឌ្ឍជាតិ និងសមាហរណកម្មសេវាវិស្វកម្មតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាវិស្វកម្ម ក្នុងតំបន់អាស៊ាន ដែលនឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យនោះ  ចាំបាច់ត្រូវមានមូលដ្ឋានគតិយុត្ត និងធនធានបញ្ញវន្តវិស្វករជាតិប្រកបដោយគុណភាពស្តង់ដារមួយដែលអាចទទួលយកបាន  ដូច្នេះហើយបានជាគណៈវិស្វករកម្ពុជាតម្រូវឱ្យមានការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា។
ឯកឧត្តមបន្តថា ការប្រព្រឹត្តទៅរបស់គណៈវិស្វករកម្ពុជា បានឆ្លុះបញ្ចាំងពីគុណប្រយោជន៍សាធារណៈសហគមន៍វិជ្ជាជីវៈ និងរូបវន្តបុគ្គលជាវិស្វករផ្ទាល់ ហើយយើងមានធនធានបញ្ញវន្តជាតិជាវិស្វករមានកម្រិតវិជ្ជាជីវៈស្តង់ដារ ព្រមទាំងសមត្ថភាពជំនាញ  និងមានក្រមសីលធម៌វិជ្ជាជីវៈ គឺជាសក្តានុពលមួយផ្នែកដ៏មានប្រសិទ្ធភាពក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចតាមរយៈលទ្ធផលការងារល្អ និងការទទួលខុសត្រូវចំពោះភារកិច្ចដែលប្រទេសជាតិផ្តល់ឱ្យ។
ក្នុងន័យដ៏សំខាន់នេះឯកឧត្តមយល់ឃើញថា  គណៈវិស្វករកម្ពុជាមានគោលបំណងចម្បង២ ៖
ទី១ គឺធ្វើឱ្យគុណភាពប្រតិបត្តិជំនាញរបស់វិស្វករជាតិមានស្តង់ដារដើម្បីឱ្យមានការទទួលស្គាល់គ្នាទៅវិញទៅមករវាងបណ្តាប្រទេសជាសមាជិកអាស៊ានស្របទៅតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាមួយគ្នានៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០០៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ទី២ គឺមានក្រមសីលធម៌វិជ្ជាជីវៈល្អ ដើម្បីទទួលឱកាសការងារទូលំទូលាយ និងចុះសម្រុងក្នុងសង្គម។ លក្ខណៈសម្បត្តិទាំងពីរនេះ គឺជាសេចក្តីត្រួវការធនធានវិស្វករពិតប្រាកដ ដើម្បីការអភិវឌ្ឍជាតិ និងការទុកចិត្តរបស់អតិថិជន ដែលត្រូវការសេវាវិស្វកម្ម។

ក្នុងឱកាសផ្សព្វផ្សាយសិក្ខាសាលានេះដែរ ឯកឧត្តម សុខុម រិទ្ធីវុធ មានប្រសាសន៍ថា អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ក្រោមការចង្អុលបង្ហាញសុំគោលការពី ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយគណៈវិស្វករកម្ពុជា  រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ជូនដល់វិស្វករដែលនៅតាម ក្រសួង មន្ទីរ ស្ថាប័ន ក្រុមហ៊ុន តាមបណ្តាលរាជធានី ខេត្ត ក្រុង  ដើម្បីសម្រេចអោយបានគោលដៅដែលជាចក្ខុវិស័យទិសដៅរបស់គណៈវិស្វករកម្ពុជា ដូចនេះគណៈវិស្វករកម្ពុជាបានរៀបចំផែនការយុទ្ធសាស្រ្ត ៤ចំណុចច្បាស់លាស់ ដើម្បីធ្វើឱ្យវិស្វករជាតិយើងទទួលបានផលប្រយោជន៍ពីការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា គឺ៖ទី១- បានរៀបចំផ្សព្វផ្សាយឯកសារច្បាប់កត្តិយុទ្ធនានា និងចុះបញ្ជីវិស្វករដែលមានបំណង និងកំពុងប្រកបវិជ្ជាជីវៈវិស្វកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ទី២- អភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈវិស្វកម្មគ្រប់មុខជំនាញ ទី៣- ការពារនិងផ្តល់ឱកាសឱ្យមានការងារជូនដល់វិស្វករជាតិដោយស្របច្បាប់ទាំងក្នុងជាតិនិងអន្តរជាតិ និងទី៤- វាយតម្លៃ និងបញ្ជូនវិស្វករអាជីពជាតិ ឱ្យទទួលបានគោរមងារជាវិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ដើម្បីទទួលបានកិច្ចព្រមព្រៀងបម្លាស់ទីទៅធ្វើការទាំងក្នុងជាតិ និងអន្តរជាតិដោយស្របច្បាប់ថែមទៀត។

អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤០៩/៤១៣ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០៩។

គណៈវិស្វករកម្ពុជាមានគោលបំណងចម្បង គឺការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឱ្យបានល្អប្រសើរឡើង ដោយចាប់ផ្តើមពីការប្រមូលផ្តុំធនធានបញ្ញវន្តវិស្វកម្មជាតិ ការអភិវឌ្ឍសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈ និងការផ្តល់ឱកាសការងារដោយស្របច្បាប់ទាំងក្នុងជាតិ និងអន្តរជាតិ។  ដើម្បីធានាបានការអភិវឌ្ឍន៍ដោយចីរភាពក្នុងបរិបទកម្ពុជា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងទទួលខុសត្រូវខ្ពស់របស់  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈវិស្វករកម្ពុជា  និងដោយជោគជ័យនូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលក្នុងនោះការកសាងសមត្ថភាពធនធានមនុស្សក៏ដូចជាការកសាងធនធានបញ្ញវន្តវិស្វករជាតិជាកត្តាចម្បងក្នុងវិស័យវិជ្ជាជីវៈឌីជីថលជំនាន់ថ្មី ៤.០។
ឯកឧត្តម  បានបញ្ជាក់ថា គណៈវិស្វករកម្ពុជា ជាអាជ្ញាធរវិស្វកម្មជាតិ មានភារកិច្ចគ្រប់គ្រងប្រមូលផ្តុំវិស្វករគ្រប់ជំនាញដូចជា វិស្វកម្មសំណង់ស៊ីវិល វិស្វកម្មសំណង់ស្ពានថ្នល់ អភិវឌ្ឍនជនបទ វិស្វកម្មរ៉ែប្រែងកាត ថាមពល អគ្គិសនី មេកានិច អេឡិកត្រូនិក ៕

 

អត្ថបទដែលជាប់ទាក់ទង