**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធប្រឡាយ៩៨ ក្នុងខេត្តតាកែវ និងប្រឡាយមេព្រៃទន្លេ ក្នុងខេត្តកំពត

ភ្នំពេញ៖ នៅថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធប្រឡាយ៩៨ ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ និងប្រឡាយមេព្រៃទន្លេ (តន់ហន់) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំក្រសួង និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ រួមជាមួយលោកអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ និងលោកអភិបាលស្រុក បានអញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធប្រឡាយ៩៨ ស្ថិតក្នុងស្រុកបុរីជលសារ ខេត្តតាកែវ។

សូមជម្រាបថា ប្រឡាយ៩៨ មានប្រវែង ៤៦គីឡូម៉ែត្រ បានទទួលប្រភពទឹកពីស្ទឹងតាកែវ ហើយត្រូវបានជួសជុល និងស្តារឡើងវិញក្នុងឆ្នាំ១៩៩៦ ដោយកម្មវិធីប្រាសាក់២។ ប្រព័ន្ធប្រឡាយ៩៨ មានប្រឡាយរងចំនួន ៣០ខ្សែ ប្រវែង ១៣០គីឡូម៉ែត្រ ប្រព័ន្ធនេះគ្របដណ្តប់លើភូមិចំនួន៤៩ នៃឃុំចំនួន១២ ក្នុងស្រុកចំនួន៣ នៃខេត្តតាកែវ រួមមាន ស្រុកបុរីជលសារ ស្រុកកោះអណ្តែត និងស្រុកគិរីវង់ ព្រមទាំងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលសរុប ១៥.០០០ហិកតា ដោយបងប្អូនប្រជាកសិករអាចបង្កបង្កើនផលបាន៣ដងក្នុង១ឆ្នាំ។

ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយឯកឧត្តមថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពតបានអញ្ជើញចុះពិនិត្យប្រព័ន្ធប្រឡាយមេ ព្រៃទន្លេ(តន់ហន់) ស្ថិតនៅក្នុងឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត។

សូមបញ្ជាក់ថា ប្រព័ន្ធប្រឡាយមេព្រៃទន្លេមានលក្ខណៈជាប្រព័ន្ធធារាសាស្ត្រការពារទឹកប្រៃ ដែលមានទំនប់ប្រវែង ១០៤៨ម៉ែត្រ ប្រឡាយមេ ១ខ្សែ ប្រវែង ១២៣៦៣ម៉ែត្រ និងប្រឡាយរងចំនួន ២ខ្សែ ប្រវែង ២១២៥ម៉ែត្រ។ ប្រព័ន្ធប្រឡាយនេះលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១០.០០០ហិកតា និងរដូវប្រាំង ៤.៥០០ហិកតា ៕

អត្ថបទដែលជាប់ទាក់ទង