ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អនុញ្ញាតឱ្យនាយកនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានអនុញ្ញាតឲ្យលោកស្រី Rachel Ball នាយកនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រីងកិច្ចសហប្រតិបត្តិការ រវាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាមួយនគរបាលសហព័ន្ធអូស្ត្រាលី លើការងារប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសគ្រឿងញៀន និងចែករំលែកព័ត៌មានផ្សេងៗទៀត៕