ឯកឧត្តម ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោក Graeme Buckley ទីប្រឹក្សាឧបការីអគ្គនាយកអង្គការអន្តរជាតិខាងការងារ(ILO)
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក Graeme Buckley ទីប្រឹក្សាឧបការីអគ្គនាយកអង្គការអន្តរជាតិខាងការងារ(ILO) នៅការិយាល័យប្រចាំប្រទេសកម្ពុជាក្នុងរាជធានីភ្នំពេញ។
លោក Graeme Buckley បានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ដោយរោគាពាធ។ សូមបញ្ជាក់ថា មុនក្លាយជាទីប្រឹក្សាឧបការីអគ្គនាយកILO លោក Graeme Buckley ធ្លាប់ជាអតីតនាយកការិយាល័យអង្គការអន្តរជាតិខាងការងារ(ILO) ប្រចាំនៅប្រទេសថៃ កម្ពុជា និងឡាវ។
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ការបាត់បង់បុគ្គលឆ្នើមរូបនេះ គឺជាបាត់បង់នូវធនធានមនុស្សដ៏សំខាន់ដែលបានប្រឹងប្រែងជួយសម្រេចបេសកកម្មរបស់ILOក្នុងតំបន់ ហើយកម្ពុជាក៏ទទួលបានផលប្រយោជន៍ចេញពីកិច្ចខិតខំប្រឹងប្រែងរបស់លោកGraeme Buckleyផងដែរ៕