**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២៥ ខែតុលានេះ**អង្គការ FAO គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបន្ស៊ាំនឹងអាកាសធាតុ**រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៅមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែតុលា**ទំនប់អូរតេធិបតី ផ្តល់ប្រយោជន៍ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរាប់ពាន់គ្រួសារ ក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ**មហាអំណាច​ពិភពលោក​រៃអង្គាស​ប្រាក់​បាន ១ពានពាន់លានដុល្លារ សម្រាប់ជួយ​ប្រទេស​លីបង់ បប៉ុនប៉ុន្តែបទឈប់បាញ់នៅមិនទាន់ច្បាស់**លោក Kanda អតីតមន្ត្រីការទូតហិរញ្ញវត្ថុកំពូលជប៉ុន នឹងក្លាយជាប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**នាយករដ្ឋមន្រ្តីថៃ សុំទោសចំពោះការស្លាប់របស់ក្រុមបាតុករមូស្លីម ៨៥នាក់ កាលពី២០ឆ្នាំមុន**អភិបាលខេត្តកណ្ដាល ណែនាំអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើ និងសំណូមពររបស់ពលរដ្ឋ**លោកជំទាវ ជូ ប៊ុនអេង អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី វិធានការបង្ការទប់ស្កាត់ហានិភ័យ នៃអំពើពពោះជំនួស**លទ្ធផលនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម សុខ សូកេន និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ**នគរបាល ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីរក្សាទុក ចែកចាយនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅក្រុងពោធិ៍សាត់**លោក Xi Jinping អញ្ជើញចូលរួមកិច្ចប្រជុំសន្ទនាថ្នាក់ដឹកនាំ “ BRICS បូក” ព្រមទាំងថ្លែងសន្ទរកថាគន្លឹះ**ឯកឧត្តម យិត បុណ្ណា បើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “បច្ចេកទេសថ្មី នៃផលិតផលកៅស៊ូក្រាលផ្លូវ (Asphalt Innovation Workshop)**ឧបនាយករដ្ឋមន្ត្រី ២រូប អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំស្តីពី ការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃទីស្តីការគណៈរដ្ឋមន្រ្តី**អភិបាលខេត្តកំពត និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យសមុទ្រ លើកទី១១**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ គោលនយោបាយអ្វីក៏ដោយ បើមិនមានការចូលរួមពីប្រជាពលរដ្ឋ គឺមិនទទួលបានជោគជ័យឡើយ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ សេចក្តីបំភ្លឺពាក់ព័ន្ធនឹងការទិញ-លក់ឯកសណ្ឋាន ឯកសារសិក្សា និងសម្ភារៈហ្វឹកហាត់ របស់និស្សិត និងសិស្សនគរបាល

ភ្នំពេញ៖ មួយរយៈពេលកន្លងមកនេះ ក្រសួងមហាផ្ទៃបានសង្កេតឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមមួយ ចំនួនបានបង្ហោះផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការទិញ-លក់ឯកសណ្ឋាន ឯកសារសិក្សា និងសម្ភារៈហ្វឹកហាត់ របស់និស្សិត និងសិស្សនគរបាលដែលធ្វើឱ្យមានការយល់ច្រឡំពីសាធារណជនទូទៅ ជាពិសេសគឺប៉ះពាល់ ដល់កិត្តិយសរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីសាធារណជនបានជ្រាបច្បាស់នូវការពិត ក្រសួងមហាផ្ទៃ សូមបញ្ជាក់ និងបំភ្លឺជូនដូចខាងក្រោម៖

១-និស្សិតនគរបាល និងសិស្សនគរបាលដែលបានប្រឡងជាប់ដោយចំណេះជំនាញនិងសមត្ថភាព មានកាតព្វកិច្ចត្រូវចូលសិក្សាហ្វឹកហាត់នៅបណ្ឌិត្យសភានគរបាលកម្ពុជា រយៈពេល៤ឆ្នាំ សម្រាប់ និស្សិតនគរបាល និងនៅតាមសាលានគរបាលជាតិភូមិភាគនានា រយៈពេល៤ខែ សម្រាប់សិស្ស នគរបាល មុននឹងចេញទៅបម្រើការងារនៅតាមបណ្តាអង្គភាពនគរបាលនានា។

២-ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលសិក្សា ក្រសួងមហាផ្ទៃបានលើកទឹកចិត្ត និងឧបត្ថម្ភអ្នកសិក្សា តាមរយៈការផ្តល់ជូនកន្លែងស្នាក់នៅ និងរបបអាហារប្រចាំថ្ងៃ។ តាមគោលការណ៍ច្បាប់ និស្សិត និងសិស្សនគរបាល ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនឹង ត្រូវតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា បំពាក់ឋានន្តរស័ក្តិ ផ្គត់ផ្គង់ឯកសណ្ឋាន នគរបាល និងរបបឧបត្ថម្ភផ្សេងៗតាមគោលការណ៍កំណត់។

៣-ដើម្បីលើកកម្ពស់តម្លៃនិស្សិត និងសិស្សនគរបាល លើកកម្ពស់គុណភាពសិក្សា និងឱ្យមានលក្ខណៈ ឯកភាពគ្នា ក្រសួងមហាផ្ទៃ បានចេញប្រកាសលេខ៦៤៥៧ ប្រ.ក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការបង្កើតឯកសណ្ឋាន និងសញ្ញាសម្គាល់សម្រាប់និស្សិត និងសិស្សនគរបាលជាតិ។ ហេតុនេះ និស្សិត និងសិស្សនគរបាល ត្រូវស្លៀកពាក់ឯកសណ្ឋានដូចៗគ្នា រួមមានឯកសណ្ឋានសិក្សា ឯកសណ្ឋានហ្វឹកហាត់ ព្រមទាំងសម្ភារៈគាំទ្រការហ្វឹកហាត់ផ្ទាល់ខ្លួន ស្របតាមបច្ចេកទេសនៃ ជំនាញនគរបាល ដោយសម្លៀកបំពាក់និងសម្ភារៈទាំងនេះ អ្នកសិក្សាត្រូវចូលរួមដោះស្រាយ ដោយខ្លួនឯង ស្របតាមគំរូដែលបានកំណត់។ ករណីនេះ នៅតាមបណ្តាប្រទេសមួយចំនួនក្នុងពេលបច្ចុប្បន្ន អ្នកសិក្សាត្រូវទទួលបន្ទុកដោះស្រាយដោយខ្លួនឯងដូចគ្នាផងដែរ។

៤-ចំពោះឯកសារសិក្សា ជាទូទៅមិនថានៅកម្ពុជា ឬបណ្តាប្រទេសផ្សេងៗ អ្នកសិក្សាជាអ្នកទទួល បន្ទុកដោយខ្លួនឯង។

ជារួម រាជរដ្ឋាភិបាលក៏បានគិតគូរ ផ្គត់ផ្គង់ និងលើកទឹកចិត្តដល់និស្សិត និងសិស្សនគរបាលយ៉ាងសម ស្របផងដែរ។

លើសពីនេះ បន្ទាប់ពីនិស្សិត និងសិស្សនគរបាលបញ្ចប់ការសិក្សាដោយជោគជ័យ នឹងត្រូវបាន លើសពីនេះ តាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា រាជរដ្ឋាភិបាលក៏នឹងបន្តផ្គត់ផ្គង់ប្រាក់បៀវត្សរ៍ របបឧបត្ថម្ភ និងអត្ថប្រយោជន៍នានាជាច្រើនទៀត ៕

អត្ថបទដែលជាប់ទាក់ទង