ឯកឧត្តម ឌី សុកផាន ទទួលជួបជាមួយតំណាងស្ថានកុងស៊ុល និងការិយាល័យសហប្រតិបត្តិការភ្នាក់ងារស្វីស ប្រចាំនៅកម្ពុជា
ភ្នំពេញ៖ នៅរសៀលថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤ នេះ ឯកឧត្តម ឌី សុកផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាល បានទទួលជួបជាមួយ លោក Markus Burli តំណាងស្ថានកុងស៊ុល និងការិយាល័យសហប្រតិបត្តិការភ្នាក់ងារ ស្វីស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងជានាយកសហប្រតិបត្តិការ ព្រមទាំងសហការី ចូលជួបពិភាក្សាការងារនាទីស្ដីការក្រសួង។