**ក្រុមហ៊ុនផលិតអាវុធរបស់ចិន នឹងចូលរួមពិព័រណ៍អាវុធ នៅវៀតណាម នាខែក្រោយនេះ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការរៀបចំបាញ់កាំជ្រួច ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**អភិបាលខេត្តតាកែវ អំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីទំនៀមទំលាប់ខ្មែរ នៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ឲ្យបានគង់វង្ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ទស្សនកិច្ចនៅក្នុងភូមិសាស្ដ្រខេត្ត Mie ប្រទេសជប៉ុន**អភិបាលខេត្តស្ទឹងត្រែង ថ្លែងអំណរគុណពលរដ្ឋ ដែលបានចូលរួមពិធីសំពះព្រះខែ អកអំបុក និងសម្រក់ទៀនជ័យ ដើម្បីផ្សងប្រផ្នូលទឹកភ្លៀងសម្រាប់ក្រុងស្រុកទាំង៦**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លោក Trump កំពុងពិចារណាម្ចាស់ Fox News សម្រាប់តំណែងសេដ្ឋកិច្ចកំពូល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក

សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើងឈ្មោះ K.V ប្រចាំស្រុកគៀនស្វាយ ចំនួន៩នាក់ ដែលបង្កហិង្សានៅភូមិសាស្ត្រខេត្តកណ្តាល រួចគេចមកលាក់ខ្លួននៅបុរីកីឡា

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំដោយលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានចុះធ្វើរដ្ឋបាលនៅជុំវិញបុរីកីឡា ជាមួយនឹងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា និងបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៩នាក់យកមកអធិការនគរបាលខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរ។

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចខណ្ឌ៧មករា បានធ្វើការចុះ ចុះពិនិត្យរដ្ឋបាលនៅជុំវិញបុរីកីឡា ដោយបានធ្វើការឆែកឆេរ ក៏បានប្រទះឃើញក្រុមក្មេងទំនើងចំនួន ០៩នាក់ ដែលបានជួលបន្ទប់ស្នាក់នៅ ក៏បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះ យកមកសាកសួរនៅអធិការនគរបាលខណ្ឌ៧មករា។

ក្រោយពីធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន
០៩នាក់ខាងលើរួចមក សមត្ថកិច្ចជំនាញក៏បានធ្វើការសាកសួរក្រុមក្មេងទំនើងទាំងអស់នោះ ពួកគេក៏បានឆ្លើយសារភាពថា នៅក្នុងអំឡុងពេលចូលឆ្នាំខ្មែរ (មិនចាំថ្ងៃខែ) ក្រុមនេះ ត្រូវបានក្រុមក្មេងទំនើងមួយក្រុមទៀតនៅអ្នកលឿងធ្វើការដេញកាប់ និងកាប់បំផ្លេចបំផ្លាញ់ទ្រព្យសម្បត្តិរបស់ពួកគេ។

ក្រោយពេលកើតុហេតុរួចមក ក្រុមក្មេងទំនើងមានឈ្មោះ (K.V) បានប្រាប់បន្តថា នៅក្នុងអំឡុងខែមេសាដដែល (មិនចាំថ្ងៃខែ) ក្រុមរបស់ខ្លួនបាននាំគ្នាគ្នាទៅសងសឹកវិញ ដោយបានដេញកាប់ក្រុមអ្នកលឿង និងកាប់បំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមអ្នកលឿងវិញម្តង។ ក្រោយពីធ្វើការកាប់បំផ្លាញទ្រព្យសម្បត្តិរួចមក ក្រុមខ្លួនការបារម្ភភ័យខ្លាចក៏បាននាំគ្នារត់មកជួលបន្ទប់ស្នាក់នៅជាក្រុមក្នុងបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដើម្បីគេចខ្លួនពីក្រុមក្មេងទំនើងអ្នកលឿន។

ក្រោយពីធ្វើការការសួរនាំក្រុមក្មេងទំនើង (K.V) រួចមក សមត្ថកិច្ចជំនាញក៏បានធ្វើតេស្តរកសារធាតុញៀន ក៏បានរកឃើញថា ក្រុមក្មេងទំនើងចំនួន០៦នាក់ បានប្រើប្រាស់នូវសារធាតុញៀន។

ដោយបច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៩នាក់ខាងលើ ត្រូវបានសមត្ថកិច្ច នៃអធិការនគរបាលខណ្ឌ៧មករា ធ្វើការប្រគល់ជូនទៅសមត្ថកិច្ច នៃស្នងការនគរបាលខេត្តកណ្ដាល ដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង