**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញចែកសញ្ញាបត្រជូននិស្សិតជ័យលាភី បញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតជ័យលាភីបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា សាកលវិទ្យាធិការ សមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្រ្តាចារ្យ លោក លោកស្រី និងសិស្សនិស្សិតទាំងអស់សរុបប្រមាណ ៧០៧នាក់។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះសិស្សនិស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅថ្ងៃនេះ ក៏ដូចជាអបអរសាទរចំពោះ វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ជាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ក្នុងការសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ទាំងការបណ្តុះបណ្តាលនិស្សិតប្រកបដោយគុណភាព ចំណេះដឹង និងសីលធម៌ខ្ពស់ ជាមួយអត្រាមានការងារខ្ពស់រហូតដល់ ៩៦% និង ៤% ទៀតបន្តការសិក្សាទាំងការអភិវឌ្ឍកម្មវិធីសិក្សាដោយផ្តោតលើការអនុវត្តការងារជាក់ស្តែង និងបំណិនសតវត្សទី២១។

បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរលើការបង្កើត “មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍” សម្រាប់ការគាំទ្រដល់ការបោះពុម្ភស្នាដៃ ការស្រាវជ្រាវវិទ្យាសាស្ត្រ ការបណ្តុះធុរកិច្ចថ្មី និងការធ្វើទំនើបកម្មនៃកម្មវិធីសិក្សា និង”មជ្ឈមណ្ឌលការងារ (AUB Career Center)” សម្រាប់ជួយស្វែងរកឱកាសការងារជូននិស្សិត ព្រមទាំងការខិតខំធ្វើ កិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យក្នុងតំបន់ និងអន្តរជាតិផងដែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត AI ក្នុងការសិក្សារៀនសូត្រ ដូចជាការឆ្លើយតបទៅតាមតម្រូវការរបស់សិស្សនីមួយៗ និងចំណង់ចំណូលចិត្តផ្សេងៗគ្នារបស់សិស្ស។ ក្រៅពីនេះ បញ្ញាសិប្បនិម្មិត ក៏អាចប្រើប្រាស់សម្រាប់ជួយគាំទ្រសាស្ត្រាចារ្យ អាចរៀបចំជាប្រព័ន្ធធ្វើតេស្ត ប្រព័ន្ធវាយតម្លៃការសិក្សាដែលមានលក្ខណៈស្វ័យប្រវត្តិ ជួយកាត់បន្ថយការងាររបស់គ្រូបង្រៀន ដើម្បីឱ្យគ្រូបង្រៀនផ្តោតលើការជួយគាំទ្រ និងទំនាក់ទំនងជាមួយសិស្សផ្ទាល់ទៅតាមស្ថានភាពជាក់ស្តែង ឆ្ពោះទៅរកការសិក្សាពេញមួយជីវិត នូវបំណិនក្នុងយុគសម័យថ្មីនៃសតវត្សទី២១។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការទទួលបានសញ្ញាបត្រនាថ្ងៃនេះគឺមិនទាន់គ្រប់គ្រាន់ទេសម្រាប់ជីវិតនៃការសិក្សារបស់សិស្សនិស្សិត គឺត្រូវបន្តសិក្សារៀនសូត្របន្ថែមនៅកម្រិតសិក្សា និងនៅកន្លែងការងារបន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ពោលគឺត្រូវបន្តរៀនសូត្រពេញមួយជីវិត ឬក៏អាចនិយាយម្យ៉ាងទៀតថាគ្មានទេទីបញ្ចប់នៃការសិក្សា។

សារជាថ្មីម្តងទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយសិស្សនិស្សិតជ័យលាភីទាំង ៧០៧នាក់ និងសូមឱ្យបន្តបណ្តុះបណ្តាលធនធានមនុស្សទាំងអស់គ្នាចូលរួមបន្តលើកស្ទួយគុណភាពវិស័យអប់រំ ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង