**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា

គណបក្សកណ្តាល នៅអ៊ីស្រាអែល បង្កើនសម្ពាធលើរដ្ឋាភិបាលលោក Netanyahu ជុំវិញសង្រ្គាមហ្កាហ្សា

ហ្កាហ្សា៖ សមាជិកមួយរូបនៃគណៈរដ្ឋមន្ត្រី​កិច្ចការសង្គ្រាម​ មកពីគណបក្ស National Unity របស់លោក Benny Gantz កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍នេះ បានលើកសំណើ​ដើម្បី​រំលាយ​សភាអ៉ីស្រាអែល ខណៈដែលភាពតានតឹងក្នុងរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu កំពុងកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ ២០២៤។

គណបក្ស National Unity ដឹកនាំដោយលោក Benny Gantz មាននិន្នាការកណ្តាលក្នុងរដ្ឋាភិបាលចម្រុះរបស់ លោក Netanyahu នាយករដ្ឋមន្រ្តីអ៉ីស្រាអែល។

ការលើកសំណើខាងលើនេះ ធ្វើឡើងបន្ទាប់ពីជិតដល់ឱសានវាទដែល លោក Gantz ដាក់ចេញកាលពីខែឧសភា កំណត់ឱ្យលោក Netanyahu យល់ព្រមលើផែនការធ្វើសង្រ្គាម នៅហ្កាហ្សាត្រឹមថ្ងៃទី៨ ខែមិថុនា ព្រមជាមួយនិងការគំរាមចាកចេញពីក្រុមចម្រុះ ប្រសិនបើមិនមានកិច្ចព្រមព្រៀងបែបនោះ។

លោកស្រី Pnina Tameno សមាជិកសភាមកពីគណបក្ស National Unity របស់លោក Benny Gantz បានបញ្ជាក់ក្នុងចេញសេចក្តីថ្លែងការណ៍ថា «ថ្ងៃ៧ តុលា គឺជាគ្រោះមហន្តរាយដែលតម្រូវឱ្យយើងត្រលប់មក បង្កើនទំនុកចិត្តសម្រាប់ប្រជាជនឡើងវិញ ដោយការបង្កើតរដ្ឋាភិបាលដែលមានការឯកភាពគ្នាយ៉ាងទូលំទូលាយ និងមានស្ថិរភាព ដើម្បីដឹកនាំយើងឆ្លងកាត់បញ្ហាប្រឈមធំផ្នែកសន្តិសុខ សេដ្ឋកិច្ច និងបញ្ហាសំខាន់ៗផ្សេងទៀត នៅក្នុងសង្គមអ៉ីស្រាអែល»។

គួរបញ្ជាក់ថា លោក Gantz បានចូលរួមជាមួយរដ្ឋាភិបាលលោក Netanyahu ភ្លាមៗបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាស ក្នុងនាមជាសមាជិកនៃគណៈរដ្ឋមន្ត្រីកិច្ចការសង្គ្រាម ដោយលោកបានជួយគ្រប់គ្រងផែនការវាយលុករបស់អ៉ីស្រាអែល នៅតំបន់ហ្កាហ្សា ប៉ុន្តែភាពតានតឹងបែរជាកើនឡើងគ្រាដែលសង្រ្គាមអូសបន្លាយ។ ទោះជាគណបក្ស National Liberal Movement របស់លោក Netanyahu ត្រូវជួបការពិបាកខ្លះ ប៉ុន្តែសម្ព័ន្ធមិត្តនៃក្រុមស្តាំនិយម នៅតែមានអាសនៈភាគច្រើនដោយគ្មានលោក Gantz។

អត្ថបទដែលជាប់ទាក់ទង