**ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលការដាំដុះ កសិដ្ឋានជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល**ឡើងតំណែងជាអភិបាលរងរាជធានីភ្នំពេញ លោកស្រី តិមា វិច្ឆិកាល ប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារទ្វេដង**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងគណៈប្រតិភូកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចទៅកាន់ទីតាំងទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី ស្ថិតនៅភាគខាងកើតទីក្រុងសាយ៉ាប៊ូរី ប្រទេសឡាវ**គណបក្សហ៊្វុនស៊ិនប៉ិច ប្រារព្ធពិធីថ្វាយព្រះមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គម្រប់ខួប ៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បង្ហាញភាពសុទិដ្ឋិនិយមរបស់កម្ពុជា ក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងគ្រោងបង្កើតយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»**មនុស្សជាង ៣៧០០០នាក់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅម៉ាឡេស៊ី ត្រូវបានជម្លៀសចេញទៅទីទួលមានសុវត្ថិភាព**អ៉ីរ៉ង់ ស្វាគមន៍បទឈប់បាញ់អ៉ីស្រាអែល-ហេសបូឡា ប៉ុន្តែរក្សាសិទ្ធិក្នុងការសងសឹក**រដ្ឋមន្រ្តីការពារជាតិចិន កំពុងត្រូវបានស៊ើបអង្កេតពីបទពុករលួយ ខណៈជោគវាសនាកំពុងស្ថិតក្នុងភាពស្រពេចស្រពិល**លោក ដូណាល់ ត្រាំ និងប្រធានាធិបតីម៉ិកស៉ិក ព្រមព្រៀងគ្នាដើម្បីបញ្ឈប់ការធ្វើចំណាកស្រុក មកកាន់សហរដ្ឋអាមេរិក**ក្រសួងបរិស្ថាន ចាប់ផ្តើមសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ ដើម្បីបង្កើនភាពស្អាត**រុស្ស៊ី ព្រមានសហរដ្ឋអាមេរិក ជុំវិញការដាក់ពង្រាយមីស៊ីល នៅក្នុងប្រទេសជប៉ុន**ប្រមុខការទូតកម្ពុជា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច នៅចិន រយៈពេល៤ថ្ងៃ**កាសែត The Economist៖ ទាហានអ៊ុយក្រែន រហូតដល់កន្លះលាននាក់ ត្រូវបានសម្លាប់ ក្នុងជម្លោះ ដែលកំពុងបន្តជាមួយរុស្ស៊ី**រដ្ឋបាលខេត្តស្ទឹងត្រែង ប្រគល់រថយន្ត Mini-Bus ដល់ពន្ធនាគារខេត្ត ដើម្បីប្រើប្រាស់ក្នុងការបម្រើសេវា និងអនុវត្តមុខងារ**ប្រធានាធិបតីអាមេរិកជាប់ឆ្នោត តែងតាំងឧត្តមសេនីយ៍ចូលនិវត្តន៍ លោក Keith Kellogg ជាបេសកជនពិសេសស្វែងរកសន្តិភាពអ៊ុយក្រែន**សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគប្រគេនព្រះសង្ឃ ៥៥អង្គ នៅវត្តក្តីអណ្ដែត ក្នុងក្រុងស្ទឹងសែន**ទេសរដ្ឋមន្ត្រី លី ធុជ ជួបពិភាក្សាជាមួយអគ្គលេខាធិការនៃសហភាពអន្តរសភា ដើម្បីពង្រឹងភាពជាដៃគូសម្រេចបាន នូវគោលដៅនៃអនុសញ្ញាអូតាវ៉ា**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**លោកជំទាវ លឹម រស្មី ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ឯកឧត្តម ងួន រតនៈ ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI

ក្រសួងសេដ្ឋកិច្ច និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ សហការគ្នាបណ្តុះបណ្តាលពី បទដ្ឋានគតិយុត្ត នៃហិរញ្ញប្បទានដោយវិស័យឯកជន សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជននៅកម្ពុជា

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ) សហការជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសិលាបណ្តុះបណ្តាលស្តីពី «បទដ្ឋានគតិយុត្ត នៃហិរញ្ញប្បទានដោយវិស័យឯកជន សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន» ក្រោមអធិបតីភាព ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ នៃ ក.ស.ហ.វ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក.ស.ហ.វ និងលោក ASAD Yaqub តំណាងស្ថាប័ន IFC ប្រចាំនៅកម្ពុជា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលដែលទទួលបន្ទុកកិច្ចការពាក់ព័ន្ធទៅនឹងការអនុវត្តគម្រោងតាមយន្ដការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) និងក្រុមហ៊ុនទីបឹក្សាផ្នែកច្បាប់ក្នុងស្រុកប្រមាណ ៥០នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយសម្រេចបានលទ្ធផលជោគជ័យតាមការគ្រោងទុក បានប្រព្រឹត្តទៅចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

តាមរយៈសិក្ខាសាលាខាងលើ មានការអញ្ជើញចូលរួមពីវាគ្មិនអន្តរជាតិផ្នែកច្បាប់ ដើម្បីបណ្ដុះបណ្ដាល ចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់សិក្ខាកាមដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា៖ ១).ការគ្រប់គ្រងវដ្តគម្រោង, ២).ហិរញ្ញប្បទានគម្រោង (Project Financing), ៣).ការរៀបចំកិច្ចសន្យា, ៤).ការពិភាក្សាលើបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និង៥).ការគ្រប់គ្រងហានិភ័យគម្រោង។

បន្ថែមលើនេះ សិក្ខាកាមដែលបានចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលខាងលើនេះ នឹងទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា (IFC Certificate Program) ដែលរៀបចំដោយ ក.ស.ហ.វ និងស្ថាប័ន IFC។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំសិក្ខាសាលា ដែលទទួលបានកិច្ចសហការគាំទ្រពីស្ថាប័ន IFC ដើម្បីចូលរួមចំណែកដល់ការពង្រឹង និងកសាងសមត្ថភាពធនធានមនុស្ស ក៏ដូចជាជំរុញដល់ការអភិវឌ្ឍគម្រោងវិនិយោគសាធារណៈតាមយន្ដការ PPP នៅកម្ពុជា ស្របតាមយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ មុំទី៣ នៃបញ្ចកោណទី៣ ផ្ដោតសំខាន់លើការពង្រឹងភាពជាដៃគូវិស័យសាធារណៈ និងវិស័យឯកជន ដែលជាយន្ដការចម្បងក្នុងការកៀរគរហិរញ្ញប្បទានពីវិស័យឯកជន ហើយជាប្រភពមូលធនដ៏សំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម និងយកចិត្តទុកដាក់ខ្ពស់ក្រេបយកចំណេះដឹង ព្រមទាំងបានចាប់យកឱកាសនេះដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងពិភាក្សាយ៉ាងផុសផុលលើប្រធានបទដែលវាគ្មិនបានធ្វើបទបង្ហាញ។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៃកិច្ចសហប្រតិបត្តិការ រវាង ក.ស.ហ.វ ជាមួយស្ថាប័ន IFC ក្នុងការចូលរួមចំណែកពង្រឹងសមត្ថភាពធនធានមនុស្ស ព្រមទាំងបន្ដគាំទ្រ និងជំរុញដល់ការអភិវឌ្ឍគម្រោងសក្ដានុពល PPP ជាពិសេសការស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែម ដើម្បីលើកកម្ពស់ការអនុវត្តយន្ដការ PPP នៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង