សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្ដល់ថវិកាឧបត្ថម្ភដល់សមាគមសិល្បករខ្មែរ ១០ម៉ឺនដុល្លារ រយៈពេល៥ឆ្នាំ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាដល់សមាគមសិល្បករខ្មែរមួយឆ្នាំ ១០ម៉ឺនដុល្លារ រយៈពេល៥ឆ្នាំ ។
ក្នុងឱកាសអញ្ជើញជាអធិបតី ជួបជុំសិល្បករខ្មែរក្រោមប្រធានបទ «អ្នកស្នងមរតក» នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វារ នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹម និងជឿជាក់ថា អ្នកឧកញ៉ា ម៉ៅ ចំណាន នឹងដឹកនាំសមាគមនេះទៅរកទំព័រថ្មី នៃភាពសកម្មរបស់សមាគម និងទទួលបានជោគជ័យត្រចេះត្រចង់។
ជាមួយគ្នានោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានយល់ព្រមធ្វើជាប្រធានក្រុមប្រឹក្សាភិបាល មូលនិធិទ្រទ្រង់មរកតសិល្បៈ ដែលប្រឈមការបាត់បង់ ៕