**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា ការវាស់វែងកំណត់ព្រំក្បាលដីជូនពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨**សម្តេចធិបតី ប្រកាសដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់នាឆ្នាំ២០២៩**សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ព្រះមហាក្សត្រ ព្រះរាជទានសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ក្រុមប្រទេស G7 ស្វែងរកការឯកភាពលើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល **យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាម៉េរិក ហោះឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់**មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ច ប្រជុំគណៈកម្មការហិរញ្ញប្បទានសុខាភិបាល**ក្រុមហ៊ុន Google និងក្រុមហ៊ុនមេតា ជំរុញឱ្យអូស្ត្រាលី ពន្យារពេលលើការអនុម័តសេចក្តីព្រៀងច្បាប់ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៦ឆ្នាំ**សម្តេចធិបតី ណែនាំឱ្យបន្តអនុវត្ត និងស្វែងរកដំណោះ ស្រាយសមស្រប ដើម្បីពន្លត់បញ្ហានានា ដែលនៅ សេសសល់នៅតំបន់អង្គរ**សម្តេចធិបតី៖ រយៈពេល១៥ខែកន្លងមកនេះ រាជរដ្ឋាភិបាលមិនបានដេកមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ចាញ់បោកក្រុមវិនិយោគបានការប្រាក់ខ្ពស់នោះទេ**សម្តេចធិបតី៖ គ្មានការកែសម្រួលព្រំដីនៅតំបន់លិចទឹកបឹងទន្លេសាបទៀតនោះទេ**សម្ដេចធិបតី៖ មានគណបក្សមួយចំនួន ធ្លាប់ឃោសនាថា បើសិនជាគេឈ្នះឆ្នោត គេនឹងផ្តល់កម្មសិទ្ធិដីធ្លីមុនសម័យសង្រ្គាមឡើងវិញជូនពលរដ្ឋ**សកម្មភាពគ្រប់គ្រងការបញ្ចេញឧស្ម័នមេតានរបស់ប្រទេសចិនបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការកាត់បន្ថយការបញ្ចេញឧស្ម័នមេតានសកល**សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ អ្នកទិញផ្ទះ តម្លៃក្រោម ៧ម៉ឺនដុល្លារ គឺរួចពន្ធប្រថាប់ត្រា**ប្រមុខរាជរដ្ឋាភិបាល៖ ករណីវិវាទដីធ្លី មិនត្រូវអង្គុយចាំបក់ផ្សែង គឺត្រូវតែពន្លត់ភ្លើងជាបន្ទាន់**លោក Li Qiang ជួបសំណេះសំណាលជាមួយតំណាងសហគ្រាសដែលចូលរួមពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយបញ្ហារឿងផ្ទះបុរី បើដោះស្រាយមិនស្រួលទេ អាចនឹងក្លាយជារឿងនយោបាយ**នាយករដ្ឋមន្ត្រីកម្ពុជា៖ វិវាទបុរី ជារឿងថ្មី និងជាបញ្ហាដែលរសើបបំផុត ទាមទារឲ្យដោះស្រាយដោយមានភាពបត់បែន យោគយល់គ្នា និងភាពអំណត់**សម្ដេចបវរធិបតី៖ កំពង់ចាម ក្លាយជាខេត្តដំបូងគេ ដែលចុះបញ្ជីក្បាលដី ផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ និងស្ថាប័ននានា ចប់សព្វគ្រប់មុនគេ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីវិវាទដីធ្លី នឹងដោះស្រាយបញ្ចប់ឲ្យអស់ទាំងស្រុង ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧

អភិបាលរងខេត្តកណ្តាល ផ្តាំផ្ញើដល់សិស្សានុសិស្សត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀនខុសច្បាប់ មិនត្រូវចូលរួមសកម្មភាពអសន្តិសុខសង្គម (ក្រុមក្មេងទំនើង) ដើម្បីឱ្យភូមិ-ឃុំ មានសុវត្ថិភាពទាំងអស់គ្នា

ភ្នំពេញ៖ ទិវាកុមារអន្តរជាតិ ខួបលើកទី៧៥ ០១មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ”វិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើតមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល” បានប្រារព្ធធ្វើនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ក្រោមអធិបតីភាពលោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល។

មានប្រសាសន៍ក្នុងពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ២០២៤ ក្រោមប្រធានបទ៖ «វិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល លោក ប៊ុន ផេង អភិបាលរងខេត្ត បានថ្លែងថា ទិវាកុមារអន្តរជាតិ ១ មិថុនា ជាថ្ងៃប្រវត្តិសាស្ត្រ ដែលមនុស្សជាតិគ្រប់ពណ៌សម្បុរទាំងអស់នៅលើពិភពលោក រួបរួមគ្នាក្រោកឡើងក្នុងមនសិការ ស្មារតីការពារអាយុជីវិត និងសេចក្តីសុខក្សេមក្សាន្តរបស់កុមារលើភពផែនដីយើងនេះ។ ទិវាកុមារអន្តរជាតិ ១ មិថុនា ជាថ្ងៃមហាសាមគ្គីដ៏រឹងមាំ របស់ប្រជាជាតិ បង្កើនការយកចិត្តទុកដាក់ដល់កុមារគ្រប់ស្រទាប់វណ្ណៈទូទាំងសកលលោក រក្សាការគោរពសិទ្ធិ សេរីភាព សមភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

លោកអភិបាលរងខេត្ត បានបន្តថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ បញ្ហាគ្រឿងញៀន បញ្ហាការជួញដូរ និងកេងប្រវ័ញ្ច ទាំងពលកម្ម ទាំងផ្លូវភេទ ចំពោះកុមារនឹងស្ត្រី ដោយជំរុញឱ្យ មានការចុះកិច្ចព្រមព្រៀង អនុស្សារណៈយោគយល់ គ្នារវាងបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដែលមាន ទំនាក់ទំនងទៅនឹងការជួញដូរមនុស្ស ហើយក្រសួងមហាផ្ទៃជាសេនាធិការដឹកនាំ ក្នុងនោះយើងក៏មាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសម្រាប់អនុវត្តប្រកបដោយប្រសិទ្ធភាព។ ការប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា គឺដើម្បីរំឭកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃរបបពួកហ្វាសស៊ីស អ៉ីក្លែរដែលបានកាប់សម្លាប់ស្ត្រីនឹងកុមារនៅភូមិលីឌីសៃ ប្រទេសឆេកូស្លូវ៉ាគី និងនៅភូមិអូរាទូ ប្រទេសបារាំង ក្នុង អំឡុងឆ្នាំ១៩៤២-១៩៤៤ នៃសង្គ្រាមលោកលើកទី២ និងដើម្បីរួមគ្នាទប់ស្កាត់អំពើហិង្សា ថែរក្សាសន្តិភាព ពិភពលោក ព្រមទាំងជំរុញការអនុវត្តសិទ្ធិកុមារនៅគ្រប់ប្រទេស។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀនខុសច្បាប់ មិនត្រូវចូលរួមសកម្មភាពអសន្តិសុខសង្គ ម(ក្រុមក្មេងទំនើង) ដើម្បីឱ្យភូមិ-ឃុំ មានសុវត្ថិភាពទាំងអស់គ្នា និងត្រូវបន្តថែទាំសុខភាព អនាម័យ បរិស្ថាន ទាំងក្នុងនឹងក្រៅសាលារៀនរបស់ក្មួយៗ ឱ្យ បានខ្ជាប់ខ្ជួនជានិច្ច ដូចឃ្លាមួយដែរថា៖ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដែលក្មួយៗត្រូវយកចិត្ត ទុកដាក់អនុវត្តដើម្បីឲ្យការរស់នៅរបស់យើងប្រកបដោយសុខសុវត្ថិភាព និងមានសុភមង្គល។

លោក ប៊ុន ផេង ក៏បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ មាតាបិតា អាណាព្យាបាលសិស្ស សូមចូលរួមសហការឱ្យបានល្អប្រសើរជាមួយលោកគ្រូ អ្នកគ្រូ រួមចំណែកថែទាំកុមារ ឱ្យក្លាយជាពលរដ្ឋល្អមានសមត្ថភាព យ៉ាងពេញលេញក្នុងការបន្តវេនកសាងមាតុភូមិកម្ពុជាដ៏រុងរឿងរបស់យើង និងសម្រេចឱ្យបាននូវគោលដៅនៃការអប់រំប្រកបដោយបរិយាប័ន្ន ដើម្បីការអប់រំរក្សាបាននូវគុណភាពសម្រាប់កុមារកម្ពុជាយើង ៕

អត្ថបទដែលជាប់ទាក់ទង