លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការធ្វើវិបស្សនានៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលជាទីគោរពសក្ការបូជារបស់កម្ពុជាយើងដើម្បីសុំសេចក្តីសុខចម្រើន ដល់ប្រទេសជាតិផង និងប្រជាជនផង
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែ មិថុនា ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមពិធីសមាធិ និងវនយាត្រា ក្នុងបរិវេណប្រាសាទអង្គរវត្ត និងសួនរក្ខជាតិអង្គរ ក្នុងឱកាសបើកយុទ្ធនាការ «១ម៉ុឺនរៀល ១ម៉ឺននាក់» ដើម្បីកៀរគរថវិកាជួយដល់កុមារកម្ពុជា។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានលើកទ្បើងថា ការធ្វើសមាធិ និងវនយាត្រានេះ គឺដើម្បីមានអារម្មណ៍ស្រស់ថ្លា និងសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយម្យ៉ាងទៀតការធ្វើវិបស្សនានៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលជាទីគោរពសក្ការបូជារបស់កម្ពុជាយើងនេះ គឺដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រទេសជាតិផង និងប្រជាជនផង ជាពិសេសកុមារតូចៗ ឱ្យចៀសផុតពីជំងឺដង្កាត់ផ្សេងៗ។
ក្នុងឱកាសនោះផងដែរ បន្ទាប់ពីពិធីសមាធិ និងយូហ្គា លោកជំទាវបណ្ឌិត បានដឹកនាំក្រុមការងារដើរចង្រ្កមភាវនា ក្នុងបរិវេណប្រសាទអង្គរវត្ត និងវនយាត្រាក្នុងសួនរុក្ខជាតិអង្គរ ដើម្បីទស្សនាព្រៃព្រឹក្សា និងជីវចម្រុះនៅទីនោះ ៕