**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

ប្រមុខណាតូ ចង់ឱ្យសម្ព័ន្ធមិត្តចែករំលែកបន្ទុក ជំនួយដល់អ៊ុយក្រែន ដោយសមធម៌

យូអិន៖ អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានឲ្យដឹងថា លោកបានស្នើសុំការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុរយៈពេលច្រើនឆ្នាំ សម្រាប់អ៊ុយក្រែន និងបានជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ចែករំលែកបន្ទុកដោយសមធម៌។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសណាតូ លោក Jens Stoltenberg បានឲ្យដឹងថា សម្ព័ន្ធមិត្តបានព្រមព្រៀងគ្នាថា ការរក្សាការគាំទ្រសម្រាប់អ៊ុយក្រែនគួរតែនៅតែជាអាទិភាពកំពូល។

លោកបានលើកឡើងថា ប្រទេសណាតូ បានផ្តល់ជំនួយផ្នែកយោធាជិត ៤០ពាន់លានអឺរ៉ូ (៤៣,៤៨ ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំដល់អ៊ុយក្រែនចាប់តាំងពីឆ្នាំ២០២២ ដោយសង្កត់ធ្ងន់ថាកម្រិតនៃការគាំទ្រនេះត្រូវតែរក្សាជារៀងរាល់ឆ្នាំឱ្យបានយូរតាមដែលចាំបាច់។ លោកក៏បានអំពាវនាវដល់សម្ព័ន្ធមិត្តឱ្យចែករំលែកបន្ទុកដោយសមធម៌ដើម្បីពង្រឹងគណនេយ្យភាព។

បច្ចុប្បន្នសម្ព័ន្ធមិត្តកំពុងពិភាក្សាអំពីក្របខណ្ឌ និងច្បាប់នៃការប្តេជ្ញាចិត្តរួម។ លោក Jens Stoltenberg បានឲ្យដឹងទៀតថា មានវិធីសាស្រ្តផ្សេងទៀតដែលអាចរកបានដោយលើកឡើងពីគំរូដែលមានស្រាប់ដែលការរួមចំណែកការពារ គឺផ្អែកលើផលិតផលក្នុងស្រុកសរុបរបស់សមាជិកនីមួយៗ។

រដ្ឋមន្ត្រីក៏បានពិភាក្សាអំពីផ្លូវរបស់អ៊ុយក្រែនក្នុងការចូលជាសមាជិកណាតូ។ លោកបានបញ្ជាក់ថា “សម្ព័ន្ធមិត្តយល់ស្របថា អនាគតរបស់អ៊ុយក្រែនគឺស្ថិតនៅក្នុងអង្គការណាតូ ហើយយើងប្តេជ្ញាថានឹងធ្វើឱ្យមានវឌ្ឍនភាពក្នុងការកំណត់ផ្លូវនេះ”។

រដ្ឋមន្ត្រីការបរទេសណាតូ បានប្រមូលផ្តុំគ្នា នៅទីក្រុងប្រាក សម្រាប់កិច្ចប្រជុំរយៈពេលពីរថ្ងៃ ដើម្បីពិភាក្សាអំពីការគាំទ្រ សម្រាប់អ៊ុយក្រែន និង ការត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំកំពូល របស់អង្គការណាតូ ខែកក្កដានៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី លោល Stoltenberg បានបន្ដថា លោករំពឹងថា នឹងមានការ សម្រេចចិត្តថ្មី ស្តីពីជំនួយដល់អ៊ុយក្រែននៅ ឯកិច្ចប្រជុំកំពូលខែកក្កដាខាងមុខ។

អត្ថបទដែលជាប់ទាក់ទង