**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា**តំបន់ជាច្រើននៅប្រទេសថៃ រួមមានទាំងភាគខាងជើង ភាគកណ្តាល និងទីក្រុងបាងកក បានរងឥទ្ធិពលញ័ររញ្ជួយដី**ការិយាល័យគណៈកម្មាធិការធានារ៉ាប់រងថៃ ចេញសារព្រមានយ៉ាងម៉ឺងម៉ាត់ដល់ទីភ្នាក់ងារ និងឈ្មួញកណ្តាលធានារ៉ាប់រង ដែលអនុវត្តដោយអយុត្តិធម៌ចំពោះឆ្លើយតបនឹងការខូចខាតដោយសារគ្រោះរញ្ជួយដី**អ្នកនាំពាក្យបរិស្ថាន៖ សូមបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលជាមូលហេតុអ្វើឱ្យមានការធ្លាក់ចុះគុណភាពខ្យល់ និងការបាត់បង់ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបញ្ចប់ទស្សនកិច្ចផ្លូវការ នៅប្រទេសតួកគី ប្រកបដោយផ្លែផ្កា

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅសាធារណរដ្ឋតួកគី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដែលជាទស្សនកិច្ចលើកទី១ នៅក្រៅតំបន់អាស៊ី។

ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារយ៉ាងស៊ីជម្រៅ និងប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម Hakan FIDAN រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋតួកគី ហើយបានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត Numan KURTULMUŞ ប្រធានសភាតួកគី និងឯកឧត្តម Cevdet YILMAZ អនុប្រធានាធិបតី នៃសាធារណរដ្ឋតួកគី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជួបជាមួយឥស្សរជនមួយចំនួនទៀតរួមមាន៖ ឯកឧត្តមបណ្ឌិត Ömer BOLAT រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម Fahrettin ALTUN ប្រធានផ្នែកទំនាក់ទំនងនៃ ការិយាល័យប្រធានាធិបតីតួកគី, ឯកឧត្តម Zafer SIRAKAYA ប្រធានកិច្ចការបរទេសនៃគណបក្ស យុត្តិធម៌ និងអភិវឌ្ឍន៍តួកគី និងឯកឧត្តម Serkan KAYALAR ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ និង អភិវឌ្ឍន៍តួកគី (TIKA)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធបិតាស្ថាបនិកតួកគី នៅមហាចេតិយ Attatürk ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់បដិសណ្ឋារកិច្ចដ៏ កក់ក្តៅដល់គណៈប្រតិភូកម្ពុជាក្នុងដំណើរទស្សនកិច្ចនៅទីក្រុងស៊ីស្តាន់ប៊ុល និងរដ្ឋធានីអង់ការ៉ា ក្នុងឱកាស នៃការរំលឹកខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-តួកគី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានជម្រាបជូនពលក្រកម្ពុជា ម្ចាស់ផ្ទះអំពីគោលបំណងរំលេចទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងតួកគី ពង្រឹងចំណងទាក់ទ្វេភាគី បង្កើនភាពស៊ីជម្រៅ និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យនានា។ ទស្សនកិច្ចនេះក៏មានគោលបំណងអនុវត្តនូវអ្វីដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាពីឆ្នាំ២០១៨ ជាពិសេស គោលដៅបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យដល់១ពាន់លានដុល្លារអាមេរិក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះជំនួយរបស់តួកគីលើការបណ្តុះបណ្តាលធនធានមនុស្ស ការថែទាំសុខភាព និងការ អភិវឌ្ឍន៍ជនបទ។

ស្តីពីទំនាក់ទំនងនយោបាយ ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តនូវការផ្លាស់ប្តូរទស្សនកិច្ច កម្រិតខ្ពស់ជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយបានប្តេជ្ញាបន្តជំរុញការប្រាស្រ័យទាក់ទង ឱ្យកាន់តែច្រើន និងជិតស្និទ្ធថែមទៀត ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ។ ភាគីទាំងពីរ អបអរការរៀបចំដោយជោគជ័យនូវកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំង ពីរក្នុងឆ្នាំនេះ និងទន្ទឹងរង់ចាំកិច្ចពិគ្រោះយោបល់លើកទី៤ នៅកម្ពុជានៅឆ្នាំក្រោយ។

ពាក់ព័ន្ធនិងវិស័យពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរយល់ស្របគ្នាអំពីភាពចាំបាច់ក្នុងការ បង្កើតជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី។ ភាគីតួកគីនឹងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍តួកគីចាប់ ផ្តើមការហោះហើរត្រង់ទៅកម្ពុជាឱ្យបានឆាប់បំផុត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍។ ភាគីទាំងពីរបានទទួលស្គាល់ពីសក្តានុពលដ៏ធំធេងសម្រាប់ការ វិនិយោគនាពេលអនាគត ក្នុងវិស័យដូចជា កសិឧស្សាហកម្ម អប់រំ ការអភិវឌ្ឍន៍ថាមពលបៃតង និងទេសចរណ៍។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានស្នើភាគីតួកគីឱ្យមើលមកប្រទេសកម្ពុជា ជាផ្នែកមួយនៃទីផ្សារដ៏ ទូលំទូលាយនៃតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រជាជនជាង ៦៥០លាននាក់ តភ្ជាប់ដោយបណ្តាញកិច្ចព្រម ព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងទ្វេភាគី រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និង ជាមួយសាធារណរដ្ឋកូរ៉េ។

ពាក់ព័ន្ធនិងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរមានទស្សនៈដូចគ្នាថា “គំនិតផ្តួចផ្តើមអាស៊ី ថ្មី” (Asia Anew Initiative) របស់តួកគីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយ ដៃគូអាស៊ីមានលក្ខណៈសមស្របជាមួយវិស័យអាទិភាព ក៏ដូចជាសហប្រតិបត្តិការរបស់កម្ពុជាក្នុង ក្របខណ្ឌទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP)។ ភាគីទាំងពីរប្តេជ្ញាបន្តបង្រួបបង្រួម និង ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក និងបានឯកភាពគ្នាលើ បញ្ហាអន្តរជាតិធំៗ។

នៅទីក្រុងស៊ីស្តាន់ប៊ុល នាថ្ងៃទី២៧ ខែឧសភា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងសុន្ទរកថាក្នុងឱកាសអាហារថ្ងៃត្រង់ធុរកិច្ច ដោយបានលើកឡើងអំពីកាលានុវត្តភាពនៅប្រទេសកម្ពុជាដែលអាចទាញយកប្រយោជន៍បានទៅវិញទៅមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏មានជំនួបដាច់ដោយឡែកជាមួយក្រុមហ៊ុនតួកគីចំនួនបី ដែលមានបំណងពង្រីកអាជីវកម្មមកកម្ពុជា។ លើសពីនេះទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតជួបសំណេះសំណាលជាមួយនិស្សិត និងសហគមន៍ខ្មែរកំពុងរស់នៅតួកគី ផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការបានបញ្ចប់នៅរដ្ឋធានីអង់ការ៉ានៅថ្ងៃទី២៩ ខែឧសភា ដោយមានការចុះ ហត្ថលេខាលើឯកសារចំនួនប្រាំ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការវាយតម្លៃទទួលស្គាល់ស្តង់ដាហាឡាល់ ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ឧត្តមសិក្សា និងវិស័យព្រៃឈើ ៕

អត្ថបទដែលជាប់ទាក់ទង