**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

ការស្ទង់មតិរកឃើញថា ប្រជាជនថៃភាគច្រើនសប្បាយចិត្តនឹងការអនុវត្តរបស់រាជរដ្ឋាភិបាល ដែលមានអាយុទើប៦ខែ

បាងកក៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បានអួតអាងថា រហូតដល់ទៅ៤៤,៣ ភាគរយនៃអ្នកឆ្លើយតបការស្ទង់មតិ សប្បាយចិត្តនឹងរដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation។

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក ឆៃ វ៉ាចារ៉ុង (Chai Wacharonke) បានអះអាងថា ការិយាល័យស្ថិតិជាតិនៃប្រទេសថៃ (NSOT) បានរកឃើញនៅក្នុងការស្ទង់មតិកាលពីពេលថ្មីៗនេះថា ប្រជាជនថៃភាគច្រើនសប្បាយចិត្តនឹងការអនុវត្តរបស់រាជរដ្ឋាភិបាល បន្ទាប់ពីខ្លួនបានគ្រប់គ្រងប្រទេសនេះរយៈពេលប្រាំមួយខែ។ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ធ្វើឡើងជាមួយអគ្គនាយកការិយាល័យស្ថិតិជាតិ លោកស្រី ភីយ៉ានុច វុទ្ធីសន (Piyanuch Wuttisorn) លោក ឆៃ បាននិយាយថា៖«ការស្ទង់មតិដោយការិយាល័យស្ថិតិជាតិ បានរកឃើញថា អ្នកឆ្លើយសំណួររហូតដល់ទៅ៤៤,៣ភាគរយ មានការសប្បាយចិត្តយ៉ាងខ្លាំងជាមួយនឹងការអនុវត្តរបស់រាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ដែលមានរយៈពេលប្រាំមួយខែនៅក្នុងការិយាល័យ»។

លោក ឆៃ បានដកស្រង់សម្តីរបស់លោក សេដ្ឋា បានថ្លែងអំណរគុណចំពោះប្រជាជនដែលបានតាមដានការងាររបស់រាជរដ្ឋាភិបាលរបស់លោក ហើយបាននិយាយថា លោកសន្យាថា នឹងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តការងាររដ្ឋបាលរបស់លោកដោយផ្អែកលើធាតុចូលពីការស្ទង់មតិ។ ទន្ទឹមគ្នានោះ លោកស្រី ភីយ៉ានុច បាននិយាយថា ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងក្នុងចំណោមមនុស្ស៦៩៧០នាក់ទូទាំងប្រទេស ចាប់ពីថ្ងៃទី២២ ខែមេសាដល់ថ្ងៃទី១៥ ខែឧសភា។ វាត្រូវបានប្រារព្ធឡើងដើម្បីប្រារព្ធខួបប្រាំមួយខែនៃការកាន់តំណែងរបស់រាជរដ្ឋាភិបាល។ លោកស្រីបន្ថែមថា អ្នកឆ្លើយសំណួរមានអាយុយ៉ាងតិច១៦ឆ្នាំ។

លោកស្រី ភីយ៉ានុច បាននិយាយថា៨៣,៩ភាគរយនៃអ្នកឆ្លើយតបបាននិយាយថា ពួកគេកំពុងតាមដានការងាររបស់រាជរដ្ឋាភិបាល ដែលភាគច្រើនបានមកពីព័ត៌មានតាមទូរទស្សន៍។ ត្រូវបានស្នើសុំឱ្យវាយតម្លៃការពេញចិត្តរបស់ពួកគេក្នុងការអនុវត្តរបស់រាជរដ្ឋាភិបាលជាបីកម្រិត (ខ្ពស់បំផុត កណ្តាល និងទាបបំផុត) ដោយ៤៤​​,៣ភាគរយជ្រើសរើសជម្រើសខ្ពស់បំផុត បន្ទាប់មក៣៩,៦ភាគរយជ្រើសកណ្តាល និង១៤,១ ភាគរយទាបបំផុត។ ដោយសួរដើម្បីដកស្រង់គោលនយោបាយ ឬគម្រោងរបស់រដ្ឋាភិបាលដែលពួកគេសប្បាយចិត្តបំផុត៦៨,៤ភាគរយ បានលើកឡើងពីកម្មវិធីថែទាំសុខភាពជាសកល បន្ទាប់មកដោយការផ្អាកបំណុលសម្រាប់កសិករ (៣៨,៩ភាគរយ) និងវិធានការជំរុញទេសចរណ៍(៣៣,១ភាគរយ)។

អ្នកឆ្លើយតបម្នាក់ៗអាចផ្តល់ចម្លើយច្រើនជាងមួយ។ ត្រូវបានស្នើសុំឱ្យវាយតម្លៃទំនុកចិត្តរបស់ពួកគេលើសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាធំៗជាបីកម្រិត(ខ្ពស់បំផុត កណ្តាល និងទាបបំផុត) ដោយ៤១,៩ភាគរយជ្រើសរើសជម្រើសខ្ពស់បំផុត និង៣៩,៦ជាជម្រើសកណ្តាល ដោយគ្មាននរណាម្នាក់ជ្រើសរើសទាបបំផុត។ នៅពេលសួរថា តើបញ្ហាណាមួយដែលពួកគេចង់ឱ្យរាជរដ្ឋាភិបាលដោះស្រាយជាបន្ទាន់នោះ ៧៥,៣ភាគរយបានលើកឡើងពីការកើនឡើងនៃតម្លៃទំនិញប្រើប្រាស់ និង ៤៦,៦ភាគរយបាននិយាយថា ពួកគេចង់បានវិក័យប័ត្រថាមពលទាប។ អ្នកឆ្លើយតបម្នាក់ៗអាចផ្តល់ចម្លើយច្រើនជាងមួយ។ គួរបញ្ជាក់ថា លោក សេដ្ឋា ជានាយករដ្ឋមន្ត្រីទី ៣០របស់ប្រទេសថៃ បានកាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ថៃ ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣។

អត្ថបទដែលជាប់ទាក់ទង