**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

អភិបាលរងខេត្តព្រះសីហនុ អំពាវនាវដល់យុវជនត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ក្រុមក្មេងទំនើង និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម តាក វណ្ណថាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ ឯកឧត្តម ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញបិទការប្រកួតកីឡាវាយសីជ្រើសរើសជើងឯក ធីអ័រ ហូប ឆ្នាំ២០២៤ TR Hope Badminton Championship 2024 នៅក្លឹប TR Hope មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

លោក ថោង វីរ៉ូ ប្រធានក្លឹបកីឡា TR Hope Badminton Champoinship 2024 បានធ្វើរបាយការសង្ខេប ស្តីពីការប្រកួតកីឡាវាយសីប្រចាំឆ្នាំ២០២៤ ដែលចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ហើយការប្រកួតមានកីឡាករ កីឡាការិនីមកពីបណ្តាក្លឹបវាយសីរបស់កម្ពុជាចំនួន១២ ក្លឹមកីឡាវាយសីមកពីប្រទេសថៃចំនួន១ មកពីស្ថានទូតឥណ្ឌូនេស៊ីចំនួន១ និងមានកីឡាចូលរួមប្រកួតចំនួន ១៥០នាក់។ ប្រកួតលើវិញ្ញាសារចំនួន៨ មានដូចជា៖ ១.វិញ្ញាសាវាយគូរបុរសកម្រិតខ្ពស់ LEVELA, ២.វិញ្ញាសាវាយគូរបុរសកម្រិតមធ្យម LEVELB, ៣.វិញ្ញាសាវាយគូរបុរសអាយុ ៥០ឆ្នាំឡើង, ៤.វិញ្ញាសាវាយគូរនារី, ៥.វិញ្ញាសាវាយគូរចម្រុះបុរស នារី, ៦.វិញ្ញាសាវាយទោលកុមាអាយុ ១៣ឆ្នាំ, ៧.វិញ្ញាសាវាយទោលកុមារក្រោម ១៨ឆ្នាំ និង៨.វិញ្ញាសារវាយទោលកុមាអាយុក្រោម ៩ឆ្នាំ។ ការប្រកួតកីឡានាពេលនេះ ក្នុងគោលបំណងអភិវឌ្ឍន៍វិស័យកីឡាវាយសីក្នុងប្រទេសកម្ពុជា ឱ្យក្លាយជាកីឡាកម្រិតខ្ពស់ដូចប្រទេសអភិវ្ឍន៍ជឿនលឿនក្នុងវិស័យកីឡាវាយសី បង្កើនគុណផលរបស់កីឡាករ កីឡាការិនី បង្កើតមិត្តភាពរវាងក្រុមកីឡាវាយសីក្នុងប្រទេស ក៏ដូចជាកីឡាករ កីឡាការិនីអន្តរជាតិ បណ្តុះបណ្តាលកុមារចាប់ពីអាយុ ៩ឆ្នាំ និងផ្តល់ឱកាសបង្ហាញពីសមត្ថភាពរបស់យុវជនកម្ពុជា ព្រោះកីឡារស់ក្នុងសន្តិភាព។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញបិទ និងបំពាក់មេដាយជ័យលាភីជូនដល់កីឡាករ កីឡាការិនី ក្នុងការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអន្តរជាតិ TR Hope ឆ្នាំ២០២៤(TR Hope Badminton Championship 2024) ព្រមទាំងស្វាគមន៍ និងថ្លែងអំណរគុណវត្តមានប្រតិភូកីឡាមកពីប្រទេសថៃ និងកីឡាករមកពីក្លឹបនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមប្រកួតនាពេលនេះ។ បច្ចុប្បន្នវិស័យកីឡានៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គម ខណៈវិស័យកីឡានេះមានការរីកចម្រើនយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ក្នុងនោះ ក៏មានប្រភេទកីឡាវាយសីផងដែរ និងត្រូវបានយកចិត្តទុកដាក់ពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលរងខេត្ត បានបន្តថា កីឡាវាយសី ជាកីឡាមួយប្រភេទដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់សុខភាពមនុស្ស ជាពិសេសយុវជនរបស់យើងមានដូចជា៖
១.ភាពស្អាតសមសួន នៃរាងកាយ តាមរយៈសកម្មភាពជាច្រើនដូចជា ដើរ ហក់ លោត ដើម្បីវាយគ្រាប់សី សកម្មភាពនេះជួយដុតបំផ្លាញជាតិខ្លាញ់ធាត់បានយ៉ាងប្រសើរ។
២.ធ្វើឱ្យសាច់ដុំរឹងមាំ៖ ការលេងកីឡាវាយសីរៀងរាល់ថ្ងៃ នឹងពង្រឹងសាច់ដុំឱ្យរឹងមាំ ការបញ្ចេញសកម្មភាពច្រើនធ្វើឱ្យគ្រប់កន្លែង នៃរាងកាយធ្វើចលនាបានល្អ។
៣.បង្កើនភាពរហ័សរហួន នៃការដើរចុះឡើងដោយផ្តោតលើទីតាំងគ្រាប់សី និងការវាយតបតទៅដៃគូ ជំរុញឱ្យរាងកាយធ្វើចលនាបញ្ចេញសកម្មភាពច្រើនមានភាពរហ័សរហួន និងស្មារតីវាងវៃ។
៤.កាត់បន្ថយហានិភ័យពីជំងឺប្រចាំកាយមួយចំនួនដូចជា សម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម ជំងឺបេះដូងជាដើម។ កីឡាប្រភេទនេះជួយឱ្យសុខភាពបានប្រសើរ និងកាត់បន្ថយការទៅជួបពេទ្យ។
៥.បង្កើនភាពរីករាយ បន្ធូអារម្មណ៍តានតឹងបានយ៉ាងល្អប្រសើរ មិនត្រឹមតែមានប្រយោជន៍ល្អសម្រាប់រាងកាយប៉ុណ្ណោះទេ កីឡាវាយសីជួយបន្ធូរបន្ថយអារម្មណ៍តានតឹងបានយ៉ាងល្អ ជួយធ្វើឱ្យខួរក្បាលរបស់យើងមានអារម្មណ៍ប្រសើរឡើងវិញ។

លោកអភិបាលរងខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណចំពោះគណៈកម្មការរៀបចំការប្រកួត និងគណៈប្រតិភូកីឡា ជាពិសេសក្លឹបកីឡា TR Hope Badminton and GYM Training Club ខេត្តព្រះសីហនុ បានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងបច្ចេកទេសដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានា និងបានធ្វើឱ្យដំណើរការ នៃការប្រកួតកីឡាវាយសីនៅលើទឹកដីនៃខេត្តព្រះសីហនុ ប្រព្រឹត្តទៅប្រកបដោយសុក្រឹតភាព និងទទួលបាននូវលទ្ធផលយ៉ាងល្អប្រសើរ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានធ្វើការអំពាវនាវដល់យុវជនត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ចៀសឱ្យឆ្ងាយពីក្រុមក្មេងទំនើង និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា ព្រោះគ្រោះថ្នាក់ចរាចរណ៍វាក៏ជាឃាតករមួយដែលឆក់យកអាយុជីវិតរបស់យើងគ្រប់ពេលវេលា ប្រសិនបើយើងមិនមានការប្រុងប្រយ័ត្ននោះទេ។ ព្រមទាំងបាននាំយកថវិការបស់រដ្ឋបាលខេត្តព្រះសីហនុ ចំនួន ៥លានរៀល ឧបត្ថម្ភជូនការប្រកួតកីឡាវាយសីនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង