ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំសមាជិក សមាជិការ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៤ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានដឹកនាំ សមាជិក សមាជិការ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៤។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅអគារស្នាក់នៅសមាគអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយមានការចូលរួមពីលោក/លោកស្រី អនុប្រធាន ស.អ.ក.ខ ប្រធាន ស អ ក ស្រុក/ក្រុង និងប្រធាន ស អ ក ឃុំ/សង្កាត់ សរុប១០២នាក់។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានប្រជុំបូកសរុបលទ្ធផលការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ប្រកាសសមាសភាពអនុប្រធានលេខាធិកាដ្ឋាន ស.អ.ក.ខ និងប្រកាសទទួលស្គាល់ប្រធានសមាគមអតីតយុទ្ធជនក្រុងប៉ោយប៉ែតថ្មី ដោយបានណែនាំបន្ថែមលើកិច្ចការងារផ្ដល់សេវាដល់អតីតយុទ្ធជន និងគ្រួសារ ឲ្យបានល្អប្រសើរ ៕