**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំប្រទេសចិនភាគខាងត្បូង កោតសសើរពីការធ្វើកំណែទម្រង់ និងការរីកចម្រើនយ៉ាងលឿនរបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: បានអនុញ្ញាតឲ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាម៉េរិកប្រចាំប្រទេសចិនភាគខាងត្បូង (American Chamber of Commerce in South China) និងប្រតិភូក្រុមហ៊ុន Allelon Energy Group ដឹកនាំដោយលោកបណ្ឌិត Harley Seyedin ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីសប្ដាហ៍កន្លងទៅ។

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញនូវការស្វាគមន៍គណៈប្រតិភូទាំងអស់ ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងមានបំណងស្វែងយល់អំពីបច្ចុប្បន្នភាព និងសក្ដានុពលវិនិយោគរបស់កម្ពុជា។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានជម្រាបជូន គណៈប្រតិភូអំពីកត្តាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនាចំនួន៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងមានអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ជាពិសេសគឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤ និងបរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់ៗ នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និង២០៥០។

ឯកឧត្ដម ហ៊ុន ម៉ានី បានជម្រាបជូនដល់ប្រតិភូពីការធ្វើកំណែទម្រង់ជាច្រើនរបស់រាជរដ្ឋាភិបាលថ្មី ដើម្បីបង្កបរិយាកាសវិនិយោគនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរ ជាពិសេសច្បាប់វិនិយោគ ដែលបង្កភាពងាយស្រួលដល់វិនិយោគិន រួមមាន ការផ្ដល់ការលើកទឹកចិត្តក្នុងគម្រោង និងភាពបើកចំហររបស់កម្ពុជាក្នុងការទទួលរាល់វិនិយោគិនពីគ្រប់បណ្ដាប្រទេស។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កភាពងាយស្រួល និងប្រទាក់ក្រឡាជូនដល់វិនិយោគិន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសផងដែរ។

ជាមួយគ្នានេះ តាមរយៈបទបង្ហាញរបស់របស់ លោកបណ្ឌិត Harley Seyedin ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំប្រទេសចិនភាគខាងត្បូង និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Allelon Energy Group បានបង្ហាញថាបច្ចុប្បន្ននៅក្នុងសភាពាណិជ្ជកម្មរបស់លោកមានសមាជិក ចំនួន២,៣០០ក្រុមហ៊ុន ហើយដែលបានបណ្តាក់ទុនវិនិយោគ ជាង៣០០ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅប្រទេសចិន ឬប្រមាណជា៤០% នៃបណ្តាវិនិយោគសរុបរបស់ក្រុមហ៊ុនអាមេរិកនៅប្រទេសចិន។

ដូចទៅនឹងអនុសាសន៍របស់ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី និងដោយមើលឃើញពីកត្តាសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យដ៏លឿនរបស់កម្ពុជា ទីតាំងភូមិសាស្រ្តដ៏ល្អរបស់កម្ពុជា ក្នុងអាស៊ាន និងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មល្អរបស់កម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសាកលលោក ព្រមទាំងសក្តានុពលវិនិយោគនៃប្រទេសកម្ពុជា លោក និងប្រតិភូ នឹងសិក្សាពីលទ្ធភាព នៃការបណ្តាក់ទុនវិនិយោគលើវិស័យមួយចំនួនដូចជា ថាមពលថ្មី (New Energy) ខ្សែបណ្តាញអគ្គិសនី (Transmission Line) ការផលិតផលិតផលសម្រាប់បម្រើវិស័យថាមពលស្អាត និងតំបន់សេដ្ឋកិច្ចពិសេសជាដើម។

ទន្ទឹមនឹងនេះ លោកបណ្ឌិត Harley Seyedin បានសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាក្រុមហ៊ុនអាមេរិក ដែលវិនិយោគនៅប្រទេសចិនភាគខាងត្បូង ជាមួយប្រទេសកម្ពុជាផងដែរ។

សូមជម្រាបជូនថា លោកបណ្ឌិត Harley Seyedin ក្រៅពីតួនាទីជាប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំប្រទេសចិនភាគខាងត្បូង លោកក៏ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Allelon Energy Group ដែលជាក្រុមហ៊ុនធំមួយ ក្នុងចំណោមក្រុមហ៊ុនធំទាំង៦របស់ប្រទេសចិន លើវិស័យថាមពល ហើយលោកក៏ជាពាណិជ្ជករដ៏ឆ្នើមមួយរូប ដែលទទួលបានពានរង្វាន់ Oslo Business for Peace Award កាលពីឆ្នាំ២០១៧ជាមួយមហាសេដ្ឋីពិភពលោកគឺលោក Elon Musk, Durreen Shahnaz and Murad Al-Katib ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង