**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងឧត្តរមានជ័យ

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ នៅខេត្តសៀមរាប ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រសាសន៍ណែនាំរបស់សម្តេចដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នទាំងអស់ឱ្យបង្កើនភាពស្និទ្ធស្នាល ជិតស្និទ្ធរវាងថ្នាក់ដឹកនាំនិងមន្ត្រី ធ្វើការជាមួយគ្នា យោគយល់គ្នា ដោយធ្វើយ៉ាងណាកុំឱ្យមានគម្លាតរវាងថ្នាក់លើ និងថ្នាក់ក្រោម។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងនិងមន្ទីរទាំងអស់ ជាពិសេសកិច្ចអន្តរគមន៍នៅរដូវប្រាំងកន្លងមក។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវមតិសំណេះសំណាល និងអនុសាសន៍ល្អៗ ប្រកបដោយអត្ថន័យខ្លឹមសារជាគន្លឹះ ដើម្បីអនុវត្តការងារបន្តឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ស្របតាមចក្ខុវិស័យកំណែទម្រង់របស់ក្រសួង ក៏ដូចជាយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកំណែទម្រង់ បីចំណុចដែលបានដាក់ឱ្យអនុវត្តនៅតាមមន្ទីររាជធានី-ខេត្ត៖ ទី១)ការគ្រប់គ្រងមន្ទីរ ការពង្រឹងរចនាសម្ព័ន្ធ តួនាទីភារកិច្ច និងវិន័យនៅក្នុងអង្គភាព ការថែរក្សាវប្បធម៌សាមគ្គីភាព និងកិច្ចសហការផ្ទៃក្នុង ទី២)ការងារផ្សព្វផ្សាយឧតុនិយមរបស់ខេត្ត ការផ្តល់ជូននូវព័ត៌មានព្យាករណ៍ធាតុអាកាសប្រចាំថ្ងៃបានច្បាស់លាស់ ដែលមានសារសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ត្រៀមបង្ការទប់ទល់នឹងស្ថានភាពធាតុអាកាសដែលនឹងអាចកើតមានឡើង ក្នុងពេលដែលនៅទូទាំងប្រទេសកម្ពុជាមានស្ថានីយឧតុនិយមចំនួន ៣៦០ ស្ថានីយ និងទី៣)ការគ្រប់គ្រងទឹកសម្រាប់ពហុវិស័យ វិស័យកសិកម្ម ទឹកស្អាត និងឧស្សាហកម្មជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីសារសំខាន់ និងភាពចាំបាច់នូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងស្ថាប័ន រវាងមន្ទីរពាក់ព័ន្ធ ដោយបានបង្កើតជាក្រុមការងារតូចៗ មានដូចជា ១)ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការរួមគ្នាដោះស្រាយបញ្ហាទូទៅពាក់ព័ន្ធនឹងកសិកម្ម ២)ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយមធ្វើការពាក់ព័ន្ធនឹងបឹងទន្លេសាប និងបឹងបួរ ៣)ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម ធ្វើការពាក់ព័ន្ធនឹងវិស័យទឹកស្អាតជាដើម។

គួរបញ្ជាក់ថា ពិធីសំណេះសំណាលរវាងឯកឧត្តមរដ្ឋមន្ត្រីជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង៤ បានបញ្ចប់ទៅប្រកបដោយអត្ថន័យ និងខ្លឹមសារ ព្រមទាំងមានចក្ខុវិស័យវែងឆ្ងាយសំដៅដល់ការត្រៀមខ្លួនជាបន្តបន្ទាប់ ដើម្បីអនុវត្តការងារឆ្ពោះទៅមុខ ក្រោមបរិយាកាសរីករាយ និងសិ្នទ្ធស្នាលបំផុត៕

អត្ថបទដែលជាប់ទាក់ទង