រដ្ឋមន្រ្តីក្រសួងព័ត័មាន ធ្វើសន្និសីទសារព័ត៌មានស្តីពីការផ្សព្វផ្សាយ «កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប»
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត័មាន អញ្ជើញធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយពី «កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» “Travel with Rith – Travel the World by Bicycle” ដោយ លោក ទីវ តារារិទ្ធិ អ្នកបង្កើតមាតិកា និងជាអ្នកផ្សងព្រេងឯករាជ្យក្នុងការបង្កើតនូវគម្រោងកម្មវិធីជិះកង់ ដើម្បីសប្បុរសធម៌សម្រាប់រៃអង្គាសថវិកាជួយដល់កុមារកម្ពុជា នៅមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផារ។
សូមបញ្ជាក់ថា កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុបគ្រោងនឹងចេញដំណើរ ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ រហូតដល់ខែមិថុនា ឆ្នាំ២០២៥៕