**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ**អភិបាលរងរាជធានីភ្នំពេញ៖ កម្ពុជាតែងតែគិតគូពីសន្តិភាពជាសំខាន់ ខណៈអ្នកដែលនិយាយថា កម្ពុជាមិនបានគិតគូរពីសន្តិភាព គឺជាការគិតបែបគំនិតអវិជ្ជមាន**អភិបាលរងរាជធានីភ្នំពេញ៖ មហាព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ «ទិវាសន្ដិភាពនៅកម្ពុជា» រៀបចំឡើងដើម្បីរម្លឹកខួបទិវាសន្តិភាពនៅកម្ពុជា និងបង្ហាញពីការសាមគ្គី ស្មារតីកីឡា និងការគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា**អភិបាលរងរាជធានីភ្នំពេញ៖ ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញ ផ្ទៃប្រទេស ទើបមានឱកាសលេងកីឡា និងបង្កើតបានព្រឹត្តិការណ៍កីឡាផ្សេងៗ**ក្រសួងការបរទេសរុស្ស៊ី អះអាងថា កប៉ាល់ដឹកទំនិញឈ្មោះថា «Ursa Major» បានលិចនៅក្នុងសមុទ្ទមេឌីទែរ៉ាណេ**នាយឧត្តមសេនីយ៍ សៅ សុខា៖ ការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថ បានទទួលពាក្យបណ្តឹងចំនួន៤០៦បណ្ដឹង ចាត់ការ២០៦បណ្តឹង នៅសល់២០០បណ្តឹង កំពុងបន្តចាត់ការតាមនីតិវិធី

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញចូលរួមកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន (REF) លើកទី៤ នៅទីក្រុងម៉ារ៉ាកិច

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក Geoffroy Roux de BEZIEUX ប្រធានសម្ព័ន្ធ និយោជកហ្វ្រង់កូហ្វូន (APF) និងលោក Chakib ALJ ប្រធានសហព័ន្ធទូទៅនៃសហគ្រាសម៉ារ៉ុក (CGEM) ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន (REF) លើកទី៤ នៅទីក្រុងម៉ារ៉ាកិច ពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៤ ដោយមានក្រុមហ៊ុនឯកជនជាង ១០០០ក្រុមហ៊ុនចូលរួម។

ក្នុងសុន្ទរកថាបើកនៃកម្មវិធីកិច្ចប្រជុំ REF ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន លើកឡើងពីវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្ត ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាស ដោយសង្កត់ធ្ងន់លើកត្តាចាំបាច់ចំនួនពីរ៖ ១).ការរៀបចំយន្តការពិគ្រោះយោបល់ជាមួយក្រុមហ៊ុន ឯកជនដើម្បីស្វែងយល់ពីតម្រូវការរបស់ពួកគេ និងដាក់ចេញនូវវិធានការគោលនយោបាយជាមួយ ក្រុមហ៊ុនឯកជនដើម្បីស្វែងយល់ពីតម្រូវការរបស់ពួកគេ និងដាក់ចេញនូវវិធានការ គោលនយោបាយសមស្រប និង២).ការជួយដល់ក្រុមហ៊ុនឱ្យសម្របខ្លួនបានយ៉ាងល្អប្រសើរទៅ នឹងកាលៈទេសៈថ្មីៗ ជាអាទិ៍ក្នុងការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជួបជាមួយលោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការហ្វ្រង់កូហ្វូនី ដើម្បីពិភាក្សាអំពីបេក្ខភាពរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ និងសកម្មភាពនានាដែលកម្ពុជា បានអនុវត្តដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នេះ ក្នុងករណីដែលកិច្ចប្រជុំកំពូលនាខែតុលាឆ្នាំ២០២៤ ខាងមុខសម្រេចជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជួបជាមួយ ឯកឧត្តម Olivier CADIC សមាជិកព្រឹទ្ធសភាតំណាងប្រជាជនបារាំងរស់នៅក្រៅប្រទេស ព្រមទាំង បានពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តម Franck RIESTER រដ្ឋមន្ត្រីប្រតិភូបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ភាពទាក់ទាញ កិច្ចការហ្វ្រង់កូហ្វូនី និងជនជាតិបារាំងនៅ បរទេសទៅលើបញ្ហានានាទាក់ទងនឹងសហគមន៍ហ្វ្រង់កូហ្វូននៅកម្ពុជា។

ជំនួបនៅម៉ារ៉ុកនេះគឺជាឱកាសដើម្បីបញ្ជាក់ពីការយល់ព្រមរបស់អាជ្ញាធរកម្ពុជាក្នុងការទទួល រៀបចំកិច្ចប្រជុំREFលើកទី៦នៅឆ្នាំ២០២៦។ ប្រធានសម្ព័ន្ធ APF និងលោកជំទាវអគ្គលេខាធិការ ហ្វ្រង់កូហ្វូនីស្វាគមន៍សេចក្តីប្រកាសរបស់កម្ពុជាហើយក៏បានបង្ហាញការពេញចិត្តលើការចូលរួមយ៉ាង សកម្មរបស់កម្ពុជានៅក្នុងចំណោមប្រទេសហ្វ្រង់កូហ្វូន។

ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជួបពិភាក្សាជាមួយតំណាងមកពីវិស័យ ឯកជនជាច្រើនរូប ក្នុងនោះមាន៖ លោក Chakib ALJ ប្រធានសហព័ន្ធ CGEM ដែលជាអ្នករៀបចំ ព្រឹត្តិការណ៍នេះ ដោយសហការជាមួយលោក Geoffroy Roux de BEZIEUX ប្រធានសម្ព័ន្ធ APF, លោក Patrick MARTIN ប្រធានចលនាសហគ្រាសបារាំង (MEDEF), លោកស្រី Sophie SIDOS-VICAT ប្រធានទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំង (CCEF), លោក Karl BLACKBURN ប្រធានក្រុមប្រឹក្សានិយោជកកេបិក (CPQ) និងជាអនុប្រធានសម្ព័ន្ធនិយោជក ហ្វ្រង់កូហ្វូនអាមេរិក និងលោក David MEAS និងលោកស្រី Catherine JOFFROY មេធាវីក្រុមហ៊ុន Dentons ដែលជាក្រុមហ៊ុនប្រឹក្សាច្បាប់ដ៏ធំជាងគេនៅក្នុងពិភពលោក។

ពួកគេបានសម្តែងការគាំទ្រ និងសង្ឃឹមថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ហ្វ្រង់កូហ្វូនដ៏សំខាន់ទាំងពីរនៅឆ្នាំ២០២៦៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងជំនួបសហគ្រិន ហ្វ្រង់កូហ្វូនលើកទី៦ ៕

អត្ថបទដែលជាប់ទាក់ទង