**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតសរសើរ និងថ្លែងអំណរគុណជូន គណៈបញ្ជាការឯកភាព នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានសហការចូលរួមថែរក្សាសន្តិសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់ផ្ទះក្នុងបុរីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល**ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅ ៥ចំណុច ដល់មន្ត្រីក្រោមឱវាទ បន្តអនុវត្តដើម្បីពង្រឹងសន្តិសុខតាមមូលដ្ឋាន**ស្នងការនគរបាលខេត្តកែប បើកកិច្ចប្រជុំបូកសរុប សភាពការណ៍លទ្ធផលការងារ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារខែធ្នូ**ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល**អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប | ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី**ឯកឧត្ដម ប៉ែន បូណា៖ បច្ចុប្បន្ននេះ កម្ពុជាមិនមានការបែកជាតិដូចការលើកឡើងរបស់ក្រុមអ្នកប្រឆាំងជ្រុលនិយមនោះទេ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»**លទ្ធផលនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥**បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក**ឯកឧត្តម កែប ជុតិមា ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព**លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ

ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ច សភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសកាណាដា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសមជាមួយ លោក MO Kelvin ប្រធានក្រុមប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសកាណាដា និងអមជាមួយគណៈប្រតិភូធុរកិច្ចកាណាដា សរុបចំនួន ១៥រូប។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានសំដែងការកោតសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់អ្នកធុរកិច្ចជនប្រទេសកាណាដា ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំជាមួយប្រទេសកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យ បានលើកឡើងពីគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីជំរុញកំណើនជីវភាព និងសុខភាពប្រជាពលរដ្ឋប្រកបដោយចីរភាព និងបង្កើតឱកាសសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរកម្ពុជា កាណាដា។

ជាកិច្ចបន្តតាមរយៈ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ លោក MO Kelvin ប្រធានក្រុមប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសកាណាដា បានថ្លែងការអបអរសាទរ និងបានលើកឡើងថា សភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសកាណាដា បាននិងខិតខំបន្តចែករំលែកការយល់ដឹងដ៏មានតម្លៃអំពីឱកាសវិនិយោគរបស់នៅកម្ពុជា និងពិភាក្សាអំពីវិស័យសក្តានុពលសម្រាប់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ជាមួយគណៈប្រតិភូធុរកិច្ច មកពីប្រទេសកាណាដា។

លើសពីនេះទៀត ភាគីទាំងពីរបានឯកភាពលើសារៈសំខាន់នៃការបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មបន្ថែមទៀត និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅទៅលើបញ្ហាជាក់លាក់ និងស្វែងរកគម្រោងសហការដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ធុរកិច្ច និងរួមចំណែកដល់ភាពរីកចម្រើនទៅវិញទៅមក។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់លោក MO Kelvin និងគណៈប្រតិភូធុរកិច្ច និងសូមស្វាគមន៍ចំពោះកិច្ចសហការបន្ថែមលើភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន (Public Private Partnership, PPP) លើវិស័យសុខាភិបាល តាមរយៈការវិនិយោគ ដូចជាផលិតផលឱសថ ចំណីអាហារ បច្ចេកវិទ្យាវេជ្ជសាស្ត្រ និងស្វែងយល់អំពីឱកាសក្នុងការអភិវឌ្ឍន៍បន្ថែមហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យសុខាភិបាលកម្ពុជា សំដៅការលើកកម្ពស់សុខុមាលភាព ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង