**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

លោកជំទាវ លឹម រស្មី ផ្ញើសារជូនពរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤២ឆ្នាំ ឈានចូល ៤៣ឆ្នាំ

ភ្នំពេញ៖លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម  ផ្ញើសារជូនពរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏មង្គលថ្លៃថ្លា នៃថ្ងៃចម្រើនជន្មាយុ គម្រប់ ៤២ឆ្នាំ ឈានចូល ៤៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ។

នាឱកាសដ៏មហាមង្គលាភិរម្យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត គម្រប់ ៤២ឆ្នាំ ឈានចូល ៤៣ឆ្នាំ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរ និង សូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត សូមបានប្រកបដោយ សុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយពល បញ្ញាញាណ និងពុះពារឧបសគ្គគ្រប់បែបយ៉ាង សម្រេចបានសមិទ្ធផលដ៏ធំធេងក្នុងកិច្ចសហការការពារអធិបតេយ្យភាពជាតិ និងការពារបូរណភាពទឹកដី ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅចូលរួម ចំណែកជាឧត្តមប្រយោជន៍សាធារណៈដ៏ធំធេងសម្រាប់សង្គមជាតិ និងប្រជាជនកម្ពុជា ក្រោមមាគ៌ាដឹកនាំ ដ៏ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្តងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕

អត្ថបទដែលជាប់ទាក់ទង