**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន

ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារជូនពរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤២ឆ្នាំ ឈានចូល ៤៣ឆ្នាំ

ភ្នំពេញ៖ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផ្ញើសារជូនពរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏មង្គលថ្លៃថ្លា នៃថ្ងៃចម្រើនជន្មាយុ គម្រប់ ៤២ឆ្នាំ ឈានចូល ៤៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ។

នាឱកាសដ៏មហាមង្គលាភិរម្យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត គម្រប់ ៤២ឆ្នាំ ឈានចូល ៤៣ឆ្នាំ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរ និង សូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត សូមបានប្រកបដោយ សុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយពល បញ្ញាញាណ និងពុះពារឧបសគ្គគ្រប់បែបយ៉ាង សម្រេចបានសមិទ្ធផលដ៏ធំធេងក្នុងកិច្ចសហការការពារអធិបតេយ្យភាពជាតិ និងការពារបូរណភាពទឹកដី ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅចូលរួម ចំណែកជាឧត្តមប្រយោជន៍សាធារណៈដ៏ធំធេងសម្រាប់សង្គមជាតិ និងប្រជាជនកម្ពុជា ក្រោមមាគ៌ាដឹកនាំ ដ៏ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្តងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕

អត្ថបទដែលជាប់ទាក់ទង