កម្ពុជា និង UNHCR ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត
ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Tammi Lynn Sharpe តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នៅទីស្តីការក្រសួង។
ក្នុងឱកាសនោះ លោកស្រីបានប្រគល់ជូននូវសារតាំងរបស់លោកស្រី ដែលអង្គការសហប្រជាជាតិបានតែងតាំងលោកស្រី ជាតំណាង UNHCR ប្រចាំកម្ពុជា ដែលមានទីស្នាក់ការនៅទីក្រុងបាងកក។
នៅក្នុងជំនួបភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកអំពីកិច្ចសហប្រតិបត្តិការរបស់ UNHCR នៅកម្ពុជា និងបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀតនៅអនាគត៕