លោកស្រី Claudia Sheinbaum ប្រកាសជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីម៉ិកស៊ិក
ម៉ិចស៊ីកូ៖ នៅថ្ងៃទី៣ ខែមិថុនា អ្នកវិទ្យាសាស្ត្រអាកាសធាតុម៉ិកស៊ិក និងជាអតីតអភិបាលក្រុងម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានអបអរសាទរជ័យជម្នះរបស់ខ្លួននៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យក្នុងនាមជាបេក្ខជននៃក្រុមចម្រុះ Let’s Keep Making History។
លោកស្រី Claudia Sheinbaum បានថ្លែងសុន្ទរកថាទទួលយកនៅប៉ុន្មានម៉ោងនៃព្រឹកថ្ងៃចន្ទ បន្ទាប់ពីវិទ្យាស្ថានជាតិរៀបចំការបោះឆ្នោតបានចេញលទ្ធផលនៃការរាប់យ៉ាងឆាប់រហ័សរបស់ខ្លួន។ លទ្ធផលបឋមបានបង្ហាញថានាងបានឈ្នះដោយមានសំឡេងគាំទ្រចន្លោះពី ៥៨.៣ ទៅ ៦០.៧ភាគរយ។
លោកស្រី Claudia Sheinbaum ដែលមានអាយុ ៦១ ឆ្នាំនឹងក្លាយជាប្រធានាធិបតីស្ត្រីដំបូងរបស់ម៉ិកស៊ិកក្នុងរយៈពេលជាង ២០០ឆ្នាំ នៃឯករាជ្យភាពរបស់ខ្លួន។
បេក្ខជនគណបក្សប្រឆាំង Xochitl Galvez ទទួលបានសំឡេងគាំទ្រចន្លោះពី ២៦.៦ភាគរយ និង ២៨.៦ភាគរយនៃសន្លឹកឆ្នោត ហើយបានទទួលស្គាល់ការបរាជ័យលើគូប្រជែងគណបក្សកាន់អំណាចរបស់លោកស្រី Claudia Sheinbaum កាលពីថ្ងៃចន្ទ។
បេក្ខជនប្រុសតែម្នាក់គត់គឺលោក Jorge Alvarez Maynez ដែលតំណាងឲ្យគណបក្សចលនាពលរដ្ឋមានសំឡេងឆ្នោតចន្លោះពី ៩,៩ភាគរយដល់ ១០,៨ភាគរយ។