**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤**អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**សំរាមនិងសំណល់ផ្សេងៗ រួមទាំងសំណល់ប្លាស្ទិកចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់នៅទីលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥**ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង**ឯកឧត្តម នេត្រ ភក្ត្រា ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក បំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុន**អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប អំពាវនាវឱ្យផ្អាកការចរចាជាមួយអ៊ីស្រាអែល**អ៊ីស្រាអែល ទម្លាក់គ្រាប់បែកនៅជិតអាកាសយានដ្ឋាន Beirut ជាមួយនឹងយន្តហោះដឹកអ្នកដំណើរនៅលើ tarmac**លោក Milei និងលោក Trump ប្រកាសកិច្ចព្រមព្រៀងរវាងអាហ្សង់ទីន និងអាមេរិក**របាយការណ៍ស្ថិតិទេសចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ឌែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១៤ វិច្ឆិកា**លោក កើត ឆែ៖ ថ្ងៃទី១​ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ១លាននាក់**មន្រ្តីជំនាញសាខា ក.ប.ប ចុះពិនិត្យម្ហូបអាហារដាក់តាំងលក់តាមស្តង់នានា ក្នុងព្រះរាជពិធីបុណ្យអុំទូក**ក្រុមការងារវេនប្រចាំការថ្ងៃទី២ ក្នុងឱកាសបុណ្យអុំទូក ទាំងនៅទីស្តីការក្រសួង និងមន្ទីរការងារ រង់ចាំដោះស្រាយការងារ និងបញ្ហាផ្សេងៗ អាចកើតមានជាយថាហេតុ**លោកជំទាវ ខៀវ សុផានី ដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យដំណើរការ ជួសជុលបញ្ចប់អគារស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប៊ុលហ្គារី និងស៊ែប៊ី

ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា ប្រេង ១៤ពាន់លានបារ៉ែល អាចកប់នៅក្នុងដែនទឹកភាគខាងកើតរបស់ប្រទេសខ្លួន

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រេងឆៅ និងឧស្ម័នធម្មជាតិរហូតដល់ ១៤ពាន់លានធុង អាចត្រូវបានកប់នៅក្នុងដែនទឹកភាគខាងកើតរបស់ប្រទេស។

លោក Yoon Suk-yeol បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា ការរុករកភូមិសាស្ត្របានបង្ហាញពីលទ្ធភាពខ្ពស់សម្រាប់ការស្តុកទុកប្រេង និងឧស្ម័នដ៏ច្រើននៅឆ្នេរសមុទ្រ Yeongil Bay ក្នុងទីក្រុង Pohang ចម្ងាយប្រហែល ២៦០គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីសេអ៊ូល។

ការរុករកត្រូវបានចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំមុន លើការរំពឹងទុកថាមានអណ្តូងប្រេង និងឧស្ម័នកាន់តែច្រើននៅជុំវិញតំបន់ឧស្ម័នក្នុងដែនទឹកភាគខាងកើត ដែលកន្លែងស្តុកឧស្ម័នធម្មជាតិចំនួន ៤៥លានបារ៉ែលត្រូវបានរកឃើញនៅចុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយត្រូវបានផលិតជាលក្ខណៈពាណិជ្ជកម្មដល់ទីបញ្ចប់រហូតដល់ឆ្នាំ២០២១។

លោក Yoon Suk-yeol បានបញ្ជាក់ថា ការរុករកបានបង្ហាញពីលទ្ធភាពខ្ពស់ សម្រាប់ទុនបម្រុងប្រេង និងឧស្ម័នដ៏ធំរហូតដល់ ១៤ពាន់លានបារ៉ែល ដែលអាចបំពេញតម្រូវការឧស្ម័នធម្មជាតិរបស់កូរ៉េខាងត្បូងសម្រាប់រយៈពេល២៩ឆ្នាំ និងតម្រូវការប្រេងឆៅសម្រាប់រយៈពេល៤ឆ្នាំ។

ប្រធានាធិបតីកូរ៉េខាងត្បូង បានបន្ថែមថា លោកបានអនុម័តផែនការខួងរុករករបស់ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល ដោយរំពឹងថាលទ្ធផលបឋមនឹងត្រូវបានប្រកាសនៅក្នុងឆមាសទីមួយនៃឆ្នាំក្រោយ។

អត្ថបទដែលជាប់ទាក់ទង