ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច និងតួនាទី នៃក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង កម្ពុជា-ឥណ្ឌា
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច និងតួនាទី នៃក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង កម្ពុជា-ឥណ្ឌា និងផ្សព្វផ្សាយពីបច្ចុប្បន្នភាពនៃការងារ AIPA និងទិសដៅបន្ត នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា និងជាប្រធាន អនុប្រធាន សមាជិក ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង កម្ពុជា-ឥណ្ឌា។