**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo

អភិបាលខេត្តពោធិ៍សាត់ ប្តេជ្ញាជម្រុញចលនាដាំឈើ នៅបរិវេណសាលាស្រុកតាលោសែនជ័យ ឱ្យក្លាយជាស្រុកគម្រូមានព័ណ៌ប៉ៃតង

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានប្តេជ្ញាជម្រុញចលនាដាំកូនឈើចម្រុះ និងឈើហូបផ្លែជាច្រើនឱ្យបានតាមផែនការ នៅបរិវេណតំបន់រដ្ឋបាលប្រមូលផ្តុំ សាលាស្រុកតាលោសែនជ័យ (ស្រុកទើបនឹងបង្កើតថ្មី) ស្ថិតក្នុងភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដើម្បីឱ្យស្រុកមួយនេះ ក្លាយខ្លួនជាស្រុកគម្រូ ឈានមុខគេ ទាំងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលថ្មី និងមានសោភណ្ឌភាពបៃតងស្រស់ស្អាត។

ក្នុងឱកាសត្រួតពិនិត្យមើលកិច្ចការងារដាំកូនឈើ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ខូយ រីដា បានថ្លែងថា ដើមឈើដែលត្រូវយកមកដាក់ដាំ រួមមាន កូនឈើចម្រុះ និងឈើហូបផ្លែជាច្រើន ដែរតាមផែនការគឺត្រូវដាំចន្លោះពី ៣ ទៅ៥ពាន់ដើម តែជំហាន១នេះ យើងដាំបានជិត១ពាន់ដើមហើយ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា នៅសង្ខាងផ្លូវ ទាំងផ្លូវធំ និងផ្លូវតូច តាមផែនការគឺត្រូវដាំដើមក្ងោក ហើយដើមឈើចម្រុះ និងឈើហូបផ្លែជាច្រើនផ្សេងទៀត ក៏ត្រូវដាំជាបន្តបន្ទាប់ ឱ្យមានសោភណភាព មានសណ្តាប់ធ្នាប់ និងមានជួរស្អាតល្អ ជាពិសេសដាំដោយយកចិត្តទុកដាក់ មិនត្រូវឱ្យងាប់នោះឡើយ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ផែនការដាំដើមឈើនេះ គឺធ្វើឡើងក្នុងក្របខ័ណ្ឌទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ ដែលត្រូវមកទទួល និងផ្តល់សេវារដ្ឋបាល ហាក់មានអារម្មណ៍ត្រជាក់ស្រស់ស្រាយ និងបានហាត់ប្រាណដើម្បីសុខភាព និងដើម្បីចូលរួមចំណែក ទប់ស្កាត់គ្រោះធម្មជាតិផ្សេងៗ ដូចជាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងបាតុភូតធម្មជាតិផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលស្រុកតាលោសែនជ័យ សូមចូលរួមថែរក្សាការពារ នូវសមិទ្ធផលទាំងអស់នេះ ឱ្យបានគង់វង្ស និងបានល្អប្រសើរ ដើម្បីឱ្យស្រុកទើបនឹងបង្កើតថ្មីនេះ មានព័ត៌បៃតង និងស្រស់បំព្រងឡើង យ៉ាងយូរ២ទៅ៣ឆ្នាំខាងមុខ។

គួរជម្រាបជូនថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យ ដើម្បីបង្កើតស្រុកតាលោសែនជ័យ មួយទៀត នៅក្នុងទឹកដីខេត្តពោធិ៍សាត់។ ស្រុកតាលោសែនជ័យ ទើបនឹងបង្កើតនេះ មានឃុំចំនួន០២ ក្នុងនោះមានឃុំតាលោ ដែលកាត់ចេញពីស្រុកបាកាន និងឃុំផ្ទះរុង ដែលកាត់ចេញពីស្រុកភ្នំក្រវាញ នៃ ខេត្តពោធិ៍សាត់។

ជាមួយគ្នានោះ រាជរដ្ឋាភិបាលក៏បានកាត់យកភូមិចំនួន២ គឺភូមិកោះស្វាយ និងភូមិកោះវត្ត ពីឃុំខ្នារទទឹង នៃស្រុកបាកានឱ្យមកនៅក្នុងឃុំតាលោ នៃស្រុកតាលោសែនជ័យផងដែរ។ ដោយឡែកទីតាំងសាលាស្រុក គឺស្ថិតក្នុងភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ខណៈដែរបច្ចុប្បន្នបានដំណើរការសាងសង់រួចរាល់ហើយ នូវអាគាររដ្ឋបាលស្រុក និងការិយាល័យច្រកចេញចូលតែមួយ ៕

អត្ថបទដែលជាប់ទាក់ទង