**ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញសូត្រមន្តរាប់បាត្រ និងវេរភត្តឆ្លង កាន់បិណ្ឌវេនទី៣ នៅមណ្ឌលវិបស្សនាធុរៈជ្រោយថ្ម ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ**អូស្ត្រាលី នឹងបន្តគាំទ្រលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដែលកម្ពុជាកំពុងអនុវត្ត ដើម្បីឆ្ពោះទៅការអភិវឌ្ឍសង្គមសេដ្ឋកិច្ច**បុរសជនជាតិអ៊ីស្រាអែលម្នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​គ្រោង​សម្លាប់​លោក Netanyahu**សិស្សានុសិស្ស ២០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល ទស្សនកិច្ចសិក្សា នៅប្រាសាទបន្ទាយសំរែ**ឯកឧត្ដម ប្រាក់ សំអឿន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី**ឧត្ដមសេនីយ៍​ទោ​ ខាន់​ លីណា​ ត្រូវបានបន្ថយ​ឋានន្តរស័ក្ដិ​ មកនៅ​ត្រឹម​ពលបាលត្រី**ឯកឧត្តម ចាន់ សុធា បើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយម**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា

អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពដំណើរការនៃការជ្រើសរើសអង្គភាពផ្តល់សេវាសាធារណៈគំរូ ដើម្បីចូលរួមក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពដំណើរការនៃការជ្រើសរើសអង្គភាពផ្តល់សេវាសាធារណៈគំរូ ដើម្បីចូលរួមក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលស្ថិតក្រោមរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត មានប្រសាសន៍បើកកិច្ចប្រជុំ ស្តីពីការប្រឡងប្រណាំងជ្រើសរើសអង្គភាពផ្តល់សេវាសាធារណគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលនៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានយកចិត្តទុកដាក់ចលនាប្រឡងប្រណាំងការបំរើសេវាសាធារណៈគំរូ។ ដូច្នេះយើងត្រូវកែលម្អការបំរើសេវាសាធារណឱ្យកាន់តែល្អ ដោយផ្អែកលើផ្នែក នៃការលើកទឹកចិត្តក្នុងការអភិវឌ្ឍសមត្ថភាពមន្ត្រីបំរើការងារលើសេវាសាធារណៈបានល្អ ដោយសារយើងមានការបោះឆ្នោតជាបន្តបន្ទាប់ ធ្វើឱ្យការប្រឡងប្រណាំងសេវាសាធារណរបស់យើងមិនបានផុលផុស ក៏ប៉ុន្តែយើងរីករាយនឹងទទួលយកដោយសារបេក្ខភាព បេក្ខជនដែលបានចូលរួមចលនាប្រឡងប្រណាំងរបស់យើងចេះមានការឈឺចាប់ ដើម្បីកែលម្អសេវារបស់យើងបានកាន់តែល្អ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា សម្រាប់ឆ្នាំនេះយើងត្រូវខិតខំជំរុញពីដើមទី ដើម្បីទទួលបានលទ្ធផលល្អក្នុងការបំរើសេវាសាធារណៈ ហើយផលដែលប្រជាពលរដ្ឋទទួលបាន ប្រកបដោយផ្លែផ្កា ទន្ទឹមនោះយើងត្រូវចាប់អនុវត្តបំពេញគ្រប់សូចនាករព្រមៗគ្នាទាំងសកម្មភាពនៅទីវាលធ្វើឱ្យប្រជាពលរដ្ឋទទួលបានផល នៃការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា។ សុំឱ្យអ្នកពាក់ព័ន្ធត្រូវខិតខំសិក្សារៀនសូត្រ ហើយអង្គភាពទទួលសេវាប្រឡងប្រណាំង ត្រូវសិក្សាស្វែងយល់រួមគ្នាធ្វើ ហើយអ្នកដែលត្រូវបំរើសេវាសាធារណៈ ត្រូវធ្វើសកម្មភាពព្រមគ្នា យើងត្រូវមានការយល់ដឹងទាំងអស់គ្នាលើវិស័យសុខាភិបាល វិស័យអប់រំ ដោយបំពេញនូវសូចនាករវាយតម្លៃពីគណៈកម្មាធិការការផ្តល់សេវាសុខាភិបាល និងសេវាអប់រំ ក្នុងការវាយតម្លៃដាក់ពិន្ទុ ដែលជាមុខមាត់របស់ខេត្ត ហើយសកម្មភាពសំខាន់ក្នុងការបំរើសេវាសាធារណរបស់យើង គឺការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលជាកិត្តិយសក្នុងការពង្រីកទៅតាមមណ្ឌលសុខភាព សាលារៀនគោលដៅ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃការប្រឡងប្រណាំបំរើសេវាសាធារណគំរូ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ យើងត្រូវរៀបចំប្លង់គោលនៅមន្ទីរពេទ្យទាំងមូល មានដូចជាកន្លែងផ្ញើឡាន ម៉ូតូ សួនច្បារ កន្លែងទទួលសេវាប្រកបដោយសុភ័ណភាព និងបរិស្ថានល្អស្អាត។ សម្រាប់សូចនាករ នៃការបំរើសេវាសាធារណរបស់សុខាភិបាលមានដូចជា សូចនាករ គោលមានចំនួន៨ សូចនាករវិនិច្ឆ័យរងចំនួន២៣ និងសូចនាករលម្អិត ៦៩០។ ដោយឡែកការបំរើសេវាសាធារណៈសម្រាប់វិស័យអប់រំ ជ្រើសរើសយកវិទ្យាល័យចំនួន៨ និងមត្តេយ្យសិក្សាចំនួន៣ ក្នុងនោះ វិទ្យាល័យ តម្រូវមានសូចនាករគោល៨ សូចនាករ វិនិច្ឆ័យរង២២ និងសូចនាករលម្អិតចំនួន១៦៧ ស្មើនឹង ៨៣៥ពិន្ទុ។ មត្តេយ្យសិក្សាមាន ៣សាលា មានសូចនាករគោល៨ សូចនាករវិនិច្ឆ័យរង២២ និងសូចនាករលម្អិត១២៣ ស្មើនឹង ៦១៥ពិន្ទុ។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណបេក្ខភាព ដែលបានចូលរួមចលនាប្រឡងប្រណាំងការបំរើសេវាសាធារណល្អសម្រាប់ឆ្នាំ២០២៤ ទន្ទឹមនោះយើងត្រូវរួមគ្នាធ្វើកិច្ចការនេះឱ្យបានលទ្ធផលល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង