**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលជម្រាបលា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ទទួលជួបសំណេះសំណាល និងការជម្រាបលាពីឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានរំលឹកអនុស្សាវរីយ៍ល្អៗដែលបានបំពេញរួមគ្នាក្នុងនាមស្ថាប័ន និងក្នុងនាមបុគ្គលផ្ទាល់ នារយៈពេលជិត៦ឆ្នាំមកនេះ ហើយក៏បានគូសបញ្ជាក់ពីទំនាក់ទំនង និងចំណងមិត្តភាពកម្ពុជាចិន ទាំងក្នុងក្របខណ្ឌគណបក្ស និងគណបក្ស រាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល និងរវាងប្រជាជន និងប្រជាជន ដែលជាទំនាក់ទំនងប្រវត្តិសាស្រ្ត យូរអង្វែង និងស្មោះត្រង់ គ្រប់ដំណាក់កាល។ ផ្តើមពីទំនាក់ទំនងរវាងព្រះបរមរតនកោដ្ឋ ជាមួយលោកប្រធាន ម៉ៅ សេទុង និងឯកឧត្តម ជូ អេងឡាយ មិត្តភាពនេះ បានបន្តពង្រឹងពង្រីកតាមរយៈការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ស៊ី ជីនពីង ដោយកម្ពុជា-ចិន បានក្លាយជា «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» និងជា «មិត្តដែកថែប» ដែលតែងតែជួយគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាកជាពិសេសក្នុងដំណាក់កាលវិបត្តិកូវីដ១៩ និងបានឆ្លងកាត់ការសាកល្បង និងបទពិសោធជាច្រើនកន្លងមក ទាំងក្នុងឆាកតំបន់ និងអន្តរជាតិ។ ដោយឈរលើមូលដ្ឋានគ្រឹះនៃការទុកចិត្ត និងយោគយល់គ្នាខ្ពស់បំផុត កម្ពុជា-ចិន បានឈានដល់ការឯកភាពបង្កើត «ក្របខណ្ឌកិច្ចសហការត្បូងពេជ្រ» ហើយកំពុងបន្តបោះជំហានឆ្ពោះទៅមុខកាន់តែស៊ីជម្រៅក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងក្របខណ្ឌនយោបាយ សេដ្ឋកិច្ច និងសង្គម ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីឈានទៅរកការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរីកចម្រើនយ៉ាងច្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងកម្ពុជា-ចិន នៅក្នុងក្នុងអាណត្តិឯកឧត្តម វ៉ាង វិនធាន ជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា តាមរយៈការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលនាំមកនៅការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។សូមជូនពរឯកឧត្តម ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងបេសកកម្មការងារថ្មីនៅពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង