**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបាន និងលើកទិសដៅអនុវត្តបន្ត

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអនុប្រធានក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្ដីទី បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែឧសភា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែមិថុនា ក្រោមអធិបតីភាព ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅសាលប្រជុំនាយកដ្ឋាន ស.អ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ។

ក្នុងកិច្ចប្រជុំប្រចាំខែខាងលើ ឯកឧត្តមប្រធានក្រុមការងារ បានកោតសរសើរចំពោះក្រុមការងារប្រតិបត្តិការផ្ដល់ព័ត៌មាន ប្រព័ន្ធ Call Center ១២៨៦ និង១២៩៧ ដែលបានខិតខំបំពេញការងារយ៉ាងរលូនប្រកបដោយភាពល្អប្រសើរ ដែលការបំពេញការងារប្រកបដោយប្រសិទ្ធភាពនេះ ធ្វើឱ្យមានការកោតសរសើរពីស្ថាប័ននានា ដែលក្នុងនោះក្រុមការងារប្រតិបត្តិការផ្ដល់ព័ត៌មានត្រូវត្រៀមខ្លួន ក្នុងការទទួលធ្វើទស្សនកិច្ចសិក្សាពីស្ថាប័ននានាផងដែរ។

ឯកឧត្តមប្រធានក្រុមការងារ បានផ្ដាំផ្ញើដល់ក្រុមការងារប្រតិបត្តិការផ្ដល់ព័ត៌មាន ត្រូវពង្រឹងស្មារតីប្រកបដោយភាពរីករាយ ទុកភាពសៅហ្មងមួយឡែក ដើម្បីទទួលមតិរិះគន់ ចម្ងល់ និងផ្តល់ព័ត៌មានត្រឡប់ទៅកាន់សមាជិក ក៏ដូចជាសាធារណជនឱ្យបានរហ័ស ច្បាស់លាស់ ដើម្បីជាប្រយោជន៍បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាប្រយោជន៍របស់ស្ថាប័ន និងប្រទេសជាតិទាំងមូល។

បើតាមរបាយការណ៍របស់លោក អ៊ុក សំអូន ប្រធានក្រុមការងារប្រតិបត្តិការផ្ដល់ព័ត៌មាន បានបង្ហាញឱ្យដឹងថា ប្រព័ន្ធ Call Center ១២៨៦ និង១២៩៧ សម្រាប់ខែឧសភានេះ ការហៅចូលមានកើនឡើង បើធៀបនឹងខែមេសាកន្លងទៅ ទន្ទឹមជាមួយនឹងហៅចូលកើនឡើងនេះ ការខកខានការទទួល មានការថយចុះ ដោយសារក្រុមការងារព្យាយាមក្នុងការឆ្លើយតបឱ្យបានឆាប់រហ័ស ច្បាស់លាស់ និងទាន់ពេលវេលា។

ទន្ទឹមជាមួយគ្នានេះ សូមបងប្អូនសាធារណជន ដែលទំនាក់ទំនងមកកាន់ ប្រព័ន្ធ Call Center ១២៨៦ និង១២៩៧ សូមព្យាយាមអត់ធ្មត់ក្នុងការរង់ចាំក្រុមការងារផ្ដល់ព័ត៌មានជូន សូមកុំចាកចេញមុនពេលទទួលបានព័ត៌មានពាក់ព័ន្ធនិងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រោះការហៅមកកាន់លេខទូរស័ព្ទ ១២៩៧ និង ១២៨៦ ពុំមានគិតថ្លៃពីគ្រប់ប្រព័ន្ធទូរស័ព្ទ៕

អត្ថបទដែលជាប់ទាក់ទង