**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រុមការងារបច្ចេកទេស បន្តចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ និងសំណង់សាធារណៈផ្សេងៗ សរុបចំនួន១៩ករណី

ភ្នំពេញ៖ កំឡុងសប្តាហ៍ទី៤ នៃខែឧសភា ឆ្នាំ២០២៤នេះ (ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣១ ខែឧសភា) ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ បានបន្តចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ និងសំណង់សាធារណៈផ្សេងៗ សរុបចំនួន១៩ករណី។

ក្នុងរយៈពេលមួយសប្តាហ៍នេះ នាយកដ្ឋានបានអនុញ្ញាតចំនួន០៨ករណី ជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ដែលទីតាំងស្នើសុំពួកគាត់មានសំណង់នៅក្នុងទិន្នន័យរូបភាពពីលើអាកាសឆ្នាំ២០០៤ (បានចុះពិនិត្យកន្លងមក)។

ទីតាំងដែលបានអនុញ្ញាតនោះរួមមាន៖
-ស្រុកបន្ទាយស្រី មាន៣ករណី
១. អ្នកស្រី ចិក នឿន អាសយដ្ឋាននៅ ភូមិថ្នល់ទទឹង ឃុំព្រះដាក់
២. អ្នកស្រី ប្រាក់ អួន អាសយដ្ឋាននៅ ភូមិតាកុះ ឃុំព្រះដាក់
៣. អ្នកស្រី អ៊ាន សុវណ្ណនី អាសយដ្ឋាននៅ ភូមិអូរទទឹង ឃុំព្រះដាក់។

-ស្រុកប្រាសាទបាគងមាន១ករណី
១. លោក ទូច តិត អាសយដ្ឋាននៅ ភូមិគិរីមានន្ទ ឃុំអំពិល។

– ស្រុកពួក មាន២ករណី
១. អ្នកស្រី ប៉យ អ៊ន់ អាសយដ្ឋាននៅ ភូមិដូនកែវ ឃុំដូនកែវ
២. អ្នកស្រី ម៉ន ចន្ទី អាសយដ្ឋាននៅ ភូមិជ្រលង ឃុំខ្នាត។

-ក្រុងសៀមរាប មាន១ករណី
១. អ្នកស្រី ម៉ុញ ប៉ោ អាសយដ្ឋាននៅ ភូមិនគរក្រៅ សង្កាត់គោកចក។

-ស្រុកអង្គរធំ មាន១ករណី
១. អ្នកស្រី ស៊ន លឿត អាសយដ្ឋាននៅ ភូមិលាងដៃ ឃុំលាងដៃ។

សូមបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតខាងលើ ក្រុមការងារបច្ចេកទេសបានជួយរៀបចំគំនូសប្លង់ ដែលមានស្ថាបត្យកម្មបែបប្រពៃណីជូនផងដែរ។ ហើយរាល់ការដាក់ពាក្យស្នើសុំច្បាប់ ចុះពិនិត្យ គូរប្លង់ និងអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។

អាជ្ញាធរជាតិអប្សរា សូមសំណូមពរដល់ប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាត សូមសាងសង់ឱ្យស្របតាមលក្ខណៈបច្ចេកទេស និងប្លង់ស្ថាបត្យកម្មដែលភ្ជាប់ជាមួយលិខិតអនុញ្ញាតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង