**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

សម្ដេចតេជោ ហ៊ុន សែន៖ គុយបា អាចយកបច្ចេកទេសផលិតស្រូវកម្ពុជា យកទៅអនុវត្តជាក់ស្ដែង ព្រោះថាសព្វថ្ងៃនេះ គុយបាកំពុងមានបញ្ហាខ្វះខាតស្បៀង ដែលជាបញ្ហាសំខាន់ត្រូវយកចិត្តទុកដាក់ដោះស្រាយ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា(Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាបឋម សម្ដេចតេជោប្រធានព្រឹទ្ធសភា បានអបអរសាទរ ជូនចំពោះលោកជំទាវ ឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ បានសម្ដែងនូវក្ដីសង្ឃឹមថានៅក្នុងអាណត្តិបេសកកម្មរបស់ លោកជំទាវ ឯកអគ្គរដ្ឋទូត លោកជំទាវនឹងខិតខំរួមគ្នាជាមួយនឹងរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដើម្បីកសាងនិងពង្រឹងបន្ថែមនូវទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកជំទាវ ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្ដេចតេជោប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យ លោកជំទាវ បានចូលជួបសម្ដែងការគួរសមនៅថ្ងៃនេះ ហើយលោកជំទាវ បានសម្ដែងក្ដីសង្ឃឹមថាក្នុង ឋានៈជា ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា លោកជំទាវនឹងខិតខំដើម្បីពង្រឹងនូវទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជានិងគុយបា ដែលជាសក្ខីភាពនៃភាពរឹងមាំរវាងប្រជាជននិងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

លោកជំទាវ ឯកអគ្គរដ្ឋទូត បានរាយការណ៍ជូន សម្ដេចតេជោ ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ត្រូវបានប្រជាជនគុយបា គោរពស្រឡាញ់រាប់អាន ហើយទំនាក់ទំនងរវាងប្រទេសយើងទាំងពីរគឺមានភាពរឹងមាំ ដោយយើងបានជួយគ្នាក្នុងការអភិវឌ្ឍ និងកិច្ចសហការក្នុងកម្មវិធីជាច្រើនដែលធ្វើឱ្យប្រទេសយើងទាំងពីរកាន់តែជិតស្និទ្ធគ្នាបន្ថែមទៀត។

នៅក្នុងពេលទស្សនកិច្ចផ្លូវការចុងក្រោយរបស់ សម្ដេចតេជោ នៅទីក្រុងហាឡាវ៉ាន កាលពីខែកញ្ញាឆ្នាំ២០២២ កន្លងទៅនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់និងកិច្ចព្រមព្រៀងមួយចំនួន ហើយលោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ជាក់ថានឹងខិតខំប្រឹងប្រែង តាមដាន និង អនុវត្តនូវកិច្ចព្រមព្រៀងនិងអនុស្សរណៈទាំងនោះប្រកបដោយផ្លែផ្កា។

លោកជំទាវ ក៏បានថ្លែងអំណរគុណផងដែរចំពោះរាជរដ្ឋាភិបាលកម្ពុជានិងសម្ដេចតេជោ ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីសាធារណរដ្ឋគុយបានៅកម្ពុជាកាលពីចុងឆ្នាំ២០២២កន្លងមកនេះ។ លោកជំទាវ ឯកអគ្គរដ្ឋទូត បានអបអរសាទរជូនចំពោះ សម្ដេចតេជោ ដែលត្រូវបានតែងតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ប្រធានាធិបតី ប្រធានសភានិងនាយករដ្ឋមន្ត្រីគុយបា ជូនចំពោះ សម្ដេចតេជោផងដែរ។

ជាមួយគ្នានេះដែរ លោកជំទាវ ឯកអគ្គរដ្ឋទូត បានថ្លែងពីការស្ញប់ស្ញែង និង កោតសរសើររបស់លោកជំទាវ ចំពោះកម្ពុជាដែលជោគជ័យនៅក្នុងបញ្ហាសន្តិសុខស្បៀង និងមានការអភិវឌ្ឍកម្រិតខ្ពស់ ហើយប្រទេសគុយបាក៏ចង់រៀនសូត្រពីកម្ពុជាផងដែរ។

លោកជំទាវបានចាត់ទុកថាសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺគម្រោងផលិតស្រូវដែលបានចាប់ផ្តើម ដោយគណៈប្រតិភូកម្ពុជាបានធ្វើដំណើរទៅទីក្រុងហាឡាវ៉ានៃប្រទេសគុយបា ហើយអនុរដ្ឋមន្ត្រីកសិកម្មរបស់គុយបា ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីជំរុញវិស័យផលិតស្រូវនៅក្នុងប្រទេសគុយបាផងដែរ។

ទាក់ទងនឹងវិស័យសុខាភិបាល លោកជំទាវ បានបញ្ជាក់ថា គុយបាមានបច្ចេកវិទ្យាផ្នែកសុខាភិបាល និងមានគោលបំណងចែករំលែកដល់កម្ពុជា ។ ប្រទេសយើងទាំងពីរគួរតែមានអនុស្សរណៈយោគយល់គ្នានៅលើវិស័យសុខាភិបាល និងវិស័យផ្សេងទៀតដូចជាវប្បធម៌ជាដើម ។ លោកជំទាវ ក៏បំណងនឹងធ្វើការជាមួយនឹងរដ្ឋមន្ត្រីពាក់ព័ន្ធនានារបស់កម្ពុជាដើម្បីសិក្សាពីអ្វីដែលអាចធ្វើបានបន្ថែមទៀត ដែលជាសក្ដានុពលរបស់ប្រទេសទាំងពីរ។
លោកជំទាវ ឯកអគ្គរដ្ឋទូត ក៏បានរៀបរាប់ផងដែរពីការលំបាករបស់គុយបានាពេលបច្ចុប្បន្នដោយមានការហ៊ុមព័ទ្ធទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលធ្វើឱ្យបានមានការលំបាកក្នុងការនាំចូលស្បៀង។ លោកជំទាវ បានថ្លែងអំណរគុណផងដែរចំពោះកម្ពុជាដែលតែងតែបោះឆ្នោតគាំទ្រឱ្យមានការដកទណ្ឌកម្មចេញពីប្រទេសគុយបា នៅសន្និបាតអង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំ។

ជាកិច្ចឆ្លើយតប សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះលោកជំទាវ ដែលបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងការជូនពរពីប្រធានាធិបតី ប្រធានសភា និងនាយករដ្ឋមន្ត្រីគុយបា ជូនចំពោះសម្ដេចតេជោ។
សម្ដេចតេជោ បានរំព្ញកថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងយូរអង្វែងចាប់ពីតាំងពីបានឯករាជ្យមករៀងៗខ្លួនមក ។ នៅឆ្នាំ១៩៧៩ សាធារណរដ្ឋគុយបា បានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយបានផ្ដល់ជំនួយនិងការជួយដោះស្រាយបញ្ហាផ្សេងៗនៅលើឆាកអន្តរជាតិទៀតផង។ ក្នុងឱកាសនោះដែរ សម្ដេចតេជោបានរំលឹកពីអនុស្សាវរីយ៍ដែលមានការជ្រោមជ្រែងជួយពីសំណាក់ឯកឧត្តមប្រធានាធិបតី ហ្វីដែល កាស្ត្រូ ក្នុងការធ្វើឱ្យអាសនៈរបស់កម្ពុជានៅក្នុងចលនាមិនចូលបក្សសម្ព័ន្ធ នៅទំនេរ ខណៈពេលនោះ ខ្មែរក្រហមកាន់កាប់អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ។

សម្ដេចតេជោ បានរំលឹកអនុស្សាវរីយ៍ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋគុយបា ពិសេស ទស្សនកិច្ចឆ្នាំ១៩៩៩ ឆ្នាំ ២០០០ និង ឆ្នាំ២០២២កន្លងមកនេះ ដែលសម្ដេចតេជោ បានធ្វើការចរចា និងពិភាក្សាយ៉ាងល្អិតល្អន់ស្តីពីការជំរុញទំនាក់ទំនងទ្វេភាគី និងសភាពការណ៍ផ្លាស់ប្ដូរនៅលើសកលលោក ជាមួយថ្នាក់ដឹកនាំកំពូលរបស់សាធារណរដ្ឋគុយបា។
ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី សម្ដេចតេជោប្រធានព្រឹទ្ធសភា បានរំឭកថាយើងមានកិច្ចព្រមព្រៀងនិងអនុស្សរណៈជាច្រើនសម្រាប់កិច្ចសហការរបស់យើង ។ យើងត្រូវជំរុញអនុវត្តរាល់កិច្ចព្រមព្រៀងនិងអនុស្សរណៈដែលមានស្រាប់ និងស្វែងរកអ្វីដែលអាចធ្វើបានបន្ថែមទៀត ដោយសារប្រទេសយើងទាំងពីរមានសក្តានុពលយ៉ាងច្រើន។

សម្ដេចជោ ប្រធានព្រឹទ្ធសភា បានបញ្ជាក់ពីគម្រោងជួយសាធារណរដ្ឋគុយបា ក្នុងការផលិតស្រូវដើម្បីកាត់បន្ថយការនាំចូល ហើយទន្ទឹមនឹងនោះ សម្ដេចតេជោ មានបំណងជំរុញការនាំចេញនិងនាំចូលនូវផលិតផលទៅវិញទៅមក។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានផ្ដល់ជាអនុសាសន៍ដូចខាងក្រោម៖
ទី១) វិស័យកសិកម្ម ជាពិសេសការផលិតស្រូវ កម្ពុជាមានបទពិសោធន៍ក្នុងការផលិតស្រូវដោយប្រើ រយៈពេលខ្លី ប្រើទឹកតិច ដែលអាចជួយដល់គុយបាជម្នះការលំបាកក្នុងពេលដែលប្រទេសគុយបាកំពុងតែទទួលរងនូវការហ៊ុមព័ទ្ធ។ គុយបា អាចយកបច្ចេកទេសផលិតស្រូវកម្ពុជា ដើម្បីយកទៅអនុវត្តជាក់ស្ដែងនៅប្រទេសគុយបា ពីព្រោះថាសព្វថ្ងៃនេះ គុយបាកំពុងមានបញ្ហាខ្វះខាតស្បៀងដែលជាបញ្ហាសំខាន់ត្រូវយកចិត្តទុកដាក់ដោះស្រាយ។
ទី២) ពាក់ព័ន្ធវិស័យវេជ្ជសាស្រ្ត សម្ដេចតេជោ បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលគុយបា ដែលបានផ្ដល់ការគាំទ្រ និងជួយដល់កម្ពុជាក្នុងពេលដ៏លំបាក ជាពិសេសគឺនៅពេលដែលកម្ពុជាទើបតែរួចផុតពីរបបប៉ុលពត។ កម្ពុជាបានបញ្ជូននិស្សិតជាច្រើនទៅសិក្សានៅប្រទេសគុយបា ដោយគុយបាមានបច្ចេកវិទ្យាវេជ្ជសាស្ត្រ សិក្សា និងផលិតវ៉ាក់សាំង ដូចនេះ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឱ្យ លោកជំទាវ ឯកអគ្គរដ្ឋទូត បន្តធ្វើការជាមួយក្រសួងសុខាភិបាលកម្ពុជា។

លោកជំទាវ ឯកអគ្គរដ្ឋទូត បានសម្ដែងនូវសេចក្តីរីករាយ ដែលបានស្ដាប់នូវអនុស្សាវរីយ៍របស់សម្ដេចតេជោ នៅក្នុងសាធារណរដ្ឋគុយបាកន្លងមក ដែលពេលនោះ សម្ដេចតេជោ បានពិភាក្សាជាមួយ អគ្គបញ្ជាការគុយបា ជុំវិញការការពារប្រទេសរបស់សាធារណរដ្ឋគុយបាដែលបានខិតខំតស៊ូដើម្បីសង្គមសមភាពនិងយុត្តិធម៌ ហើយលោកជំទាវ ក៏បានចាត់ទុកថា មិត្តភាពរវាងកម្ពុជានិងគុយបា គឺស្ថិតលើការកសាងជាតិ និងសន្តិសុខ ដោយប្រទេសទាំងពីរក៏ជាសមាជិកមិនចូលបក្សសម្ព័ន្ធដូចគ្នា។ លោកជំទាវ ឯកអគ្គរដ្ឋទូត បានគោរពជូនពរ សម្ដេចតេជោប្រធានព្រឹទ្ធសភា សូមទទួលបានសុខភាពល្អ និងអាយុវែង ដើម្បីស្ថិរភាព សន្តិសុខ និងសន្តិភាពយូរអង្វែងរបស់កម្ពុជា និងបានអរគុណ សម្ដេចតេជោ ដែលបានចាត់ទុក សាធារណរដ្ឋគុយបា គឺជាបងប្អូន។

ជាចុងក្រោយ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានស្នើឱ្យ លោកជំទាវ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ធ្វើការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងពរជ័យជូនចំពោះ ប្រធានាធិបតី នាយករដ្ឋមន្រ្តី និងប្រធានសភា សាធារណរដ្ឋគុយបាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង