សហភាពអង្គការសង្គមស៊ីវិល សម្ដែងការសោកស្ដាយនិងថ្កោលទោសចំពោះ លោក សម រង្ស៊ី ដែលនៅតែបន្តអំពាវនាវបរទេសមកបំផ្លាញប្រជាពលរដ្ឋខ្មែរ
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤សហភាពអង្គការសង្គមស៊ីវិល និងបណ្ដាអង្គការ-សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ដែលជាសមាជិក បានចេញសេចក្ដីថ្លែងការណ៍ ស្ដីពីការសោកស្ដាយចំពោះ លោក សម រង្ស៊ី ដែលបានថ្លែងទៅអន្តរជាតិឱ្យដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងលទ្ធិប្រជាធិបតេ្យនិងសេរីភាព។
សហភាពអង្គការសង្គមស៊ីវិល មានការសោកស្ដាយនិងថ្កោលទោសចំពោះ លោក សម រង្ស៊ី ដែលនៅតែបន្តអំពាវនាវបរទេសមកបំផ្លាញប្រជាពលរដ្ឋខ្មែ និងតែងតែបន្តនយោបាយបំផ្លិចបំផ្លាញជាតិ៕