សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញដល់ខេត្តជាប់សមុទ្រទាំង ៤ សហការគ្នាដើម្បីជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ច
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញទៅដល់ខេត្តជាប់សមុទ្រចំនួន ៤ រួមមាន កំពត កែប ព្រះសីហនុ និងកោះកុង សហការគ្នាដើម្បីជំរុញទៅដល់វិស័យទេសចរណ៍និងសេដ្ឋកិច្ចនៅក្នុងប្រទេស។
សម្ដេចបានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតីបន្តថា ការធ្វើការសហការបានផ្ដល់ប្រយោជន៍ជាងការប្រកួតប្រជែង ដោយខេត្តទាំង៤ ធ្វើការជាមួយគ្នាផ្ដោតទៅលើវិស័យផ្សេងៗដើម្បីទាក់ទាញអ្នកទេសចរណ៍និងអ្នកវិនិយោគមកកាន់ខេត្តទាំងបួននេះ៕