**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត

គម្រោងទីក្រុងឆ្លាតវៃសៀមរាប ផ្ដើមគម្រោងសាកល្បងគ្រប់គ្រងកាកសំណល់ដោយប្រើប្រព័ន្ធអ៉ីនធ័ណិត នៃវត្ថុ( Internet of Thing ឬ IoT)

ភ្នំពេញ៖ កាលពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៤ លោក យុន លីនណេ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានផ្តល់ធុងសំរាមដល់សង្កាត់ស្លក្រាម ដេីម្បីចូលរួមអនុវត្តគម្រោងសាកល្បងក្នុងការជំរុញឱ្យប្រើប្រាស់ IoT ដើម្បីពង្រឹងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនកាកសំណល់ ដោយប្រើកម្មវិធីទូរស័ព្ទ ដែលមានឈ្មោះថា “ សៀមរាបស្អាត និងឆ្លាត (Smart Clean Siem Reap)” ហើយនេះជាជំហានដំបូងក្នុងការកែប្រែការគ្រប់គ្រងកាកសំណល់ឆ្លាតវៃក្នុងក្រុងសៀមរាប។

លោក អភិបាលរងខេត្តបានបញ្ជាក់ថាខេត្តសៀមរាបមានការអនុវត្តគម្រោងសាកល្បងចំនួន៨ ដើម្បីសាកល្បងអនុវត្តកិច្ចការទីក្រុងឆ្លាតនានា ហេីយក្នុងនោះគម្រោងក៏មានគំនិតផ្ដួចផ្ដើមទីក្រុងឆ្លាត ដែលមានទីភ្នាក់ងារចៃកាបានចាប់ផ្ដើមគម្រោងទីក្រុងឆ្លាតដែលមានឈ្មោះថា” គម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ( គម្រោងទីក្រុងឆ្លាត) “ បាននិងកំពុងអនុវត្តតាំងពីឆ្នាំ២០២២ រហូតមកដោយសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងដៃគូជាច្រើនទៀត។ ក្នុងចំណោមគម្រោងទាំង៨នោះ មានគម្រោងមួយពាក់ព័ន្ធនឹងកិច្ចការគ្រប់គ្រងកាកសំណល់ គឺ “គម្រោងសាកល្បងប្រមូល និងដឹកជញ្ជូនកាកសំណល់ឆ្លាតវៃ” នៅសង្កាត់ស្លក្រាម ក្រុងសៀមរាបដែលមានភ្ជាប់បច្ចេកវិទ្យាអ៉ីនធ័រណិតនៃវត្ថុ ( Internet of Thing ឬ IoT) ផងដែរ។

លោកបានបន្តថា ក្នុងឆ្នាំ២០២៣ គម្រោងទីក្រុងឆ្លាតបានធ្វើការសិក្សាបឋមដែលមានឈ្មោះថា “ការអង្កេតពេលវេលា និងសកម្មភាណប្រមូលសំរាម (Time and Motion Survey)” នៅតំបន់គោលដៅនេះដែរ។ ការសិក្សាបឋមនេះមានបំណងពិនិត្យល្បឿនប្រមូល និងសកម្មភាពប្រមូល។ ការអង្កេតនោះធ្វើឲ្យយើងដឹងថាមានកង្វះខាតក្នុងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនសំរាម។

លោកបន្ថែមថា មូលហេតុដោយសារពលរដ្ឋប្រើធុងសំរាមច្រើនខ្នាត ច្រើនទំហំមិនស្មើគ្នា ហើយខ្វះពត៌មានច្បាស់អំពីកាលវិភាគប្រមូល ដែលធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពគ្រប់គ្រងកាកសំណល់។ដើម្បីដោះស្រាយបញ្ហានេះ គម្រោងសាកល្បងនេះបានប្រើធុងសំរាមដែលមានទំហំ ខ្នាតដូចគ្នា និងប្រើអ៊ែប សៀមរាបស្អាត និងឆ្លាតរួមបញ្ចូលផង។ ធ្វើបែបនេះពលរដ្ឋទទួលដំណឹងអំពីកាលវិភាគប្រមូលរាល់សប្ដាហ៍ ដើម្បីរៀបចំសំរាមទាន់ពេលវេលា។ ក្រុមហ៊ុនប្រមូលសំរាមក៏ងាយគ្រប់គ្រងស្ថានភាពប្រមូលសំរាមផងដែរ គឺអាចពិនិត្យស្ថានភាពតាមសមកាល (Real-time) ធ្វើឲ្យមានប្រសិទ្ធភាពជាងមុន។ ភាគីអនុវត្តសំខាន់ៗមានដូចជា រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុងសៀមរាប មន្ទីរបរិស្ថានខេត្ត អង្គការ GIZ និង ក្រុមហ៊ុនហ្កាអ៉ីយ៉ា៕

អត្ថបទដែលជាប់ទាក់ទង