**ឯកឧត្តម កែប ជុតិមា ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព**លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ**ដើម្បីរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាជន តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានតួនាទីភារកិច្ចអ្វីខ្លះទៅ?**ក្រសួងការងារ និងអង្គការ Swisscontact ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣»**កម្ពុជា-ចិន ពិភាក្សាផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង**រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាប្លិ៍អាកាសតាមដងផ្លូវចំនួន៤០ ខ្សែ ដើម្បីលើកកម្ពស់សោភណភាព**លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន**ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចជូន ប្រធានស្តីទីពន្ធនាគារខេត្តកោះកុង**ក្រសួងមហាផ្ទៃ ជូនដំណឹងស្ដីពីការប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំឱ្យចូលសិក្សា ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ដ្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កីឡាករចំណុះទូកង” នរិន្ទរង្សីពិជ័យចិត្របុត្រ ” នៅវត្តឯករង្សី ស្រុកឯកភ្នំ**ឯកឧត្តមបណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម នៅទីក្រុងហាណូយ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាប្រទេសតូចមួយ មហិច្ឆតារបស់យើងពុំស្ថិតលើកម្លាំងយោធានោះទេ ប៉ុន្តែស្ថិតលើការកសាងសន្តិភាព**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះស្នូល នៃទស្សនវិជ្ជានយោបាយរបស់ គណបក្សប្រជាជនកម្ពុជា**សម្តេចធិបតី៖ ការបែងចែកប៉ូលសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ កំពុងគំរាមកំហែងដល់អាយុជីវិត ទូទាំងពិភពលោក ក្នុងកម្រិតមួយពិបាកស្រមើស្រមៃ**សម្តេចធិបតី៖ សព្វថ្ងៃពិភពលោក ប្រឈមនឹងបញ្ហាពុំធ្លាប់មាន ជាមួយនឹងការកើនឡើង ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដល់ចំណុចខ្ពស់ពុំធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ**សម្តេចធិបតី សម្តែងនូវសេចក្តីគោរពដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ ក្នុងការកសាងសន្តិភាព ការផ្សះផ្សា និង ការអភិវឌ្ឍប្រទេសជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រប់ខេត្តទាំងអស់ ចាត់វិធានការបង្ក្រាបក្មេងទំនើងឲ្យបានតឹងរ៉ឹងបំផុត ដោយងើបមួយត្រូវចាប់មួយ

កំពត៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តថ្លែងណែនាំឱ្យកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ខេត្តទាំងអស់ បន្តអនុវត្តឱ្យបានជាប់ជាប្រចាំ នឹងដូចភ្លៀងរលឹម លើការបង្ក្រាបក្មេងទំនើង ជាពិសេសក្រុមកាប់ដាវស៉ាំម៉ូរៃ ដោយត្រូវអនុវត្តដោយគ្មានការដកថយឡើយ ងើបមួយចាប់មួយ ងើបមួយអនុវត្តច្បាប់មួយ មិនមានការលើកលែងនោះឡើយ។

នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាងសង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «អនុវត្តក្តៅហើយរឿងក្រុមកាប់ដាវសាំម៉ូរៃ, ជួយឱពុកម្តាយថែទាំបង្ការកុំឱ្យឈានដល់ដាច់ដៃដាច់ជើង ឫស្លាប់ អនុវត្តបទបញ្ជាគ្រប់ខេត្តទាំងអស់ត្រូវអនុវត្ត ឱ្យតែមានមួយងើបមួយចាប់មួយ ងើបមួយអនុវត្តច្បាប់មួយ មួយអាណត្តិពេញ រាប់អាណត្តិទៅក្រោយៗទៀត អត់មានដាក់មួយឃើញតែមួយអាណត្តិនេះទេ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សម្តេចក៏បានអំនាវនាវរួចហើយផងដែរដល់ប្រព័ន្ធតុលាការ នៅពេលដែលកម្លាំងអាជ្ញាធរ ឫសមត្ថកិច្ចខំប្រឹងចាប់ក្មេងទំនើងបានហើយ ប្រព័ន្ធតុលាការអត់មានមូលហេតុច្បាស់លាស់ហើយដោះលែងវិញនោះទេត្រូវតែឱ្យច្បាស់លាស់ ហើយបើមានមូលហេតុច្បាស់លាស់ត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរឹងដើម្បីរួមគ្នាធ្វើនិងជាការព្រមានដល់ក្រុមក្មេងទំនើង និងក្រុមដាវស៉ាំម៉ូរៃនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការអនុវត្តក្តៅលើក្មេងទំនើង ក្រុមកាប់ដាវស៉ាំម៉ូរៃនេះ ត្រូវរួមគ្នាអនុវត្តឱ្យដូចភ្លៀងរលឹម ងើបមួយសង្កត់មួយ ងើបមួយក្រុមសង្កត់មួយក្រុម ត្រូវអនុវត្តឱ្យបានជាប់ជាប្រចាំ។ សម្តេចបានបញ្ជាក់ថា ម្តាយឱពុកដែលតែងតែភ័យជាងគេ គឺម្តាយឱពុកដែលមានកូនជាអ្នកកាប់ដាវនេះហើយ។

សូមបញ្ជាក់ដែរថា ស្របតាមការណែនាំរបស់សម្តេច​មហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះការអនុវត្តវិធានការម៉ឺងម៉ាត់ទៅលើក្រុមក្មេងទំនើង, អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឱ្យដឹងថា ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងក្មេងទំនើងចំនួន ៧៣ករណី ដែលមានជនសង្ស័យចំនួន ៤៧៨នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣២០នាក់ និងរត់គេចខ្លួនចំនួន ១៥៨នាក់៕

អត្ថបទដែលជាប់ទាក់ទង