**មនុស្សប្រហែល ១៥០០នាក់ ត្រូវបានសម្លាប់ ក្នុងការតវ៉ាទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញបើក កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍**ជម្លោះពាក្យសម្ដី មន្ត្រីនគរបាលម្នាក់ទាញកាំភ្លើងបាញ់ប្ដីប្រពន្ធមួយគូរបួសធ្ងន់**ក្រសួងអប់រំ បាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងក្រុមគ្រួសារ អតីត យុទ្ធ ជន ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង**ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពទឹកនៅតាមបណ្តាអាងទឹកធំៗទាំង៩ ក្នុងរាជធានី-ខេត្ត គិតមកត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា**ឯកឧត្តម ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងទីក្រុងតូក្យូ**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលបំពេញភារកិច្ចយ៉ាងល្អ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយសុវត្ថិភាពទាំងស្រុង**ប្រធានរដ្ឋសភាវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា ត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី តួនាទី ភារកិច្ច និងសិទ្ធិរបស់ប្រជាការពារ

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី តួនាទី ភារកិច្ច និងសិទ្ធិរបស់ប្រជាការពារ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

កម្មវិធីនេះដែរ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកនាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកអធិការរងផ្នែកសេនាធិការ នាយផ្នែកនគរបាលក្រុង ស្រុកទាំង០៩ និងសិក្ខាកាមចំនួន ៤០នាក់ ស្រី ០៥នាក់។

លោកវរសេនីយ៍ឯក ឈឿង សម្បត្តិ នាយការិយាល័យកិច្ចការប៉ុស្តិ៍ បានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាប្រធានសេនាធិការ។ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំបើកវ្គបណ្តុះបណ្តាលដល់គ្រូបង្គោលមកពីតាមបណ្តាអធិការដ្ឋាននគរបាល ស្រុក ក្រុង ទាំង០៩ ។ក្នុងរយៈពេល០១ថ្ងៃ ដើម្បីបង្ហាត់បង្រៀនបន្តដល់នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ កម្លាំងប្រជាការពារដែលកំពុងបំពេញភារកិច្ចតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ជាការឆ្លើយតបនឹងសេចក្តីណែនាំលេខ០៣៧ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងចលនាប្រជាការពារ ដើម្បីចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងមូលដ្ឋាន អនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធិភាពខ្ពស់។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឲ្យដឹងថា យោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាបទបញ្ជារបស់អគ្គស្នងការរនគរបាលជាតិ ថ្ងៃនេះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ចនិងសិទ្ធិរបស់ប្រជាការពារដល់គ្រូបង្គោលតាមមកពីអធិការដ្ឋាននគរបាលស្រុក ក្រុងទាំង០៩ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់កងកម្លាំងនគរបាលយើងពីសំណាក់កម្លាំងប្រជាការពារដែលជាកម្លាំងមួយយ៉ាងសំខាន់សំរាប់ទ្រទ្រង់សភាពការណ៍នៅតាមបណ្តាឃុំ សង្កាត់ របស់យើង។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ថា ថ្វីត្បិតតែវគ្គសិក្សានេះមានរយៈពេលខ្លីក៏ពិតមែន ស្នើសុំឲ្យអស់លោក លោកស្រីទាំងអស់ក្រោយពីទទួលបានការបណ្តុះបណ្តាលនេះ ត្រូវធ្វើការងារដោយផ្ទាល់ជាមួយប្រជាការពារនៅថ្នាក់មូលដ្ឋាន និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន ហើយឲ្យចំទិសដៅដែលថ្នាក់ដឹកនាំបានកំណត់ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់បំផុត ៕ 

អត្ថបទដែលជាប់ទាក់ទង