**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

លោកជំទាវ ចម និម្មល អញ្ជើញប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ ខេត្តកំពត

ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ ខេត្តកំពត ដែលមានវត្តមានអញ្ជើញចូលរួមរបស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក-សមាជិការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។

ថ្លែងក្នុងអង្គពិធី លោកជំទាវរដ្ឋមន្ត្រី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ និងស្រុកទឹកឈូ ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដែលទើបទទួលបានការតែងតាំងសមាសភាពចុះមូលដ្ឋានតាមឃុំនីមួយៗ។

លោកជំទាវរដ្ឋមន្ត្រី គូសបញ្ជាក់ថា បេសកកម្មស្នូលនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺមិនមែនជាការជ្រៀតជ្រែកភាពជាម្ចាស់ នៃការបំពេញមុខងាររបស់អាជ្ញាធរមូលដ្ឋានឡើយ តែជាការចូលរួមតម្រង់ទិស គាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន ប្រកបដោយស្មារតីបុរេសកម្ម ភាតរភាព និងការទទួលខុសត្រូវខ្ពស់រួមគ្នា សំដៅធានាការអភិវឌ្ឍរួមមួយដែលគ្រប់តួអង្គបានទទួលផល និងរួមសុខរួមទុក្ខ ព្រមទាំងជាការបង្ហាញពីរបៀបធ្វើការមួយដែលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានអំពាវនាវដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមគោលដៅ សមាសភាពក្រុមការងារទាំងអស់ រួមគ្នា បន្តផ្សព្វផ្សាយ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទើបបានប្រកាសជាឱឡារឹកនាព្រឹកនេះ នឹងបើកការដ្ឋានជីកព្រែកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ចំនួន ៥ សម្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក/ឃុំ ប្រកាន់ខ្ជាប់ក្នុងការអនុវត្ត ដូចខាងក្រោម៖
១. សហការជាមួយអាជ្ញារធមូលដ្ឋានរបស់ស្រុក/ឃុំ ឱ្យបានជាប់លាប់ ក្នុងការតាមដានការជំរុញដោះស្រាយបញ្ហាចំពោះមុខដែលសេសសល់ ពិសេសការងារវាស់វែងចុះបញ្ជីដីធ្លី ការងារស្តារស្រះស្តុកទឹកតាមឃុំនីមួយៗ ការងារស្តារឬជួសជុលផ្លូវដែលខូចខាត បញ្ហាបណ្តាញអគ្គសនី និងការផ្តល់សេវាថែទាំសុខភាពដល់ប្រជាពលរដ្ឋដែលនឹងប្រឈមនូវជំងឺជាច្រើន ក្នុងរដូវវស្សាភ្លៀងធ្លាក់ច្រើន។

២. ពង្រឹងលទ្ធភាពក្នុងការរៀបចំវេទិកាសាធារណៈ ទៅតាមប្រតិទិនកំណត់ ឬតាមស្ថានការណ៍ចាំបាច់ និងឱ្យបានតាមបណ្តាឃុំទាំង១០ ដើម្បីស្តាប់ពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងផ្តល់ដំណោះស្រាយតាមជាក់ស្តែង ដោយសហការជាមួយអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត។

៣. បន្តសហការជាមួយវិស័យឯកជន ឬដៃគូរអភិវឌ្ឍន៍នានា សំដៅផ្តល់ការគាំទ្របំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុក/ឃុំ តាមជាក់ស្តែង និងតាមលទ្ធភាព ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមបន្ទាន់ៗផ្សេងទៀត។

៤. អាជ្ញាធរថ្នាក់ស្រុក/ឃុំ ពិសេសកងកម្លាំងគ្រប់ប្រភេទ ត្រូវពង្រឹងការបង្រ្កាបក្មេងទំនើង និងសកម្មភាពល្មើសច្បាប់គ្រប់រូបភាពនៅក្នុងស្រុក ឃុំ ភូមិ ពិសេសអនុវត្តឱ្យបានហ្មឹងម៉ាត់តាមគោលការណ៍ដែលមានចែងក្នុងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព រក្សាសន្តិសុខ សណ្តាប់ធ្នាប់ដើម្បីការអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើន ប្រកបដោយចិរភាព និងបរិយាប័ន្ន ។

៥. ផ្តល់របាយការណ៍វឌ្ឍនភាពតាមលំដាប់ថ្នាក់ ក្នុងរចនាសម្ព័ន្ធក្រុមការងារចុះមូលដ្ឋានថ្នាក់ស្រុក ឱ្យបានទៀងពេលវេលា និងត្រូវរាយការណ៍ ឬលើកសំណើភ្លាមៗ លើបញ្ហាបន្ទាន់ ឬចំពោះមុខនានា ដើម្បីប្រធានក្រុមការងារផ្តល់ការណែនាំ និងសម្របសម្រួលបានទាន់សភាពការណ៍បំផុត៕

អត្ថបទដែលជាប់ទាក់ទង