**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះចែកពូជស្រូវផ្ការំដួល កូនឈើ និងចាក់វ៉ាក់សាំងគោក្របី ការពារជំងឺសាទឹក ជូនពលរដ្ឋនៅឃុំចំនួន២ ក្នុងស្រុកកោះញែក

ភ្នំពេញ៖ នាថ្ងៃទី០៦ ខែមិថុនា  ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក ស៊ន សារុន អភិបាលរងខេត្ត មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះចែកពូជស្រូវផ្ការំដួល កូនឈើ និងចាក់វ៉ាក់សាំងគោក្របី ការពារជំងឺសាទឹក ជូនដល់ប្រជាពលរដ្ឋនៅឃុំស្រែហ៊ុយ និងឃុំសុខសាន្ត ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ក្នុងឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា ការផ្ដល់ពូជស្រូវផ្ការំដួលនាពេលនេះ ក្នុងគោលបំណងឲ្យប្រជាកសិករមានពូជសុទ្ធសម្រាប់យកទៅដាំដុះ និងអាចយកពូជទាំងនោះទុកប្រើប្រាស់សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ដើម្បីបង្កើនទិន្នផលខ្ពស់ និងបង្កើនប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករនាពេលបច្ចុប្បន្ន មានភាពងាយស្រួលជាងសម័យមុន ដោយសារកសិករបានប្រើប្រាស់ឧបករណ៍ភ្ជួររាល់ប្រភេទគ្រឿងចក្រ។

ឯកឧត្ដមអភិបាលខេត្ត បានបន្តថា ពូជស្រូវដែលបានចែកជូនបងប្អូននាពេលនេះ ជាពូជល្អ បាយឆ្ងាញ់ លក់បានតម្លៃខ្ពស់ក្នុងទីផ្សារ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋដែលទទួលបានពូជស្រូវនេះ យកទៅបង្កបង្កើនផល និងត្រូវដាំដុះបន្លែសុវត្ថិភាពបន្ថែមប្រកបដោយគុណភាព ដោយមានការជួយណែនាំពីមន្ត្រីបច្ចេកទេសរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ ត្រូវរៀបចំផែនការផលិតកម្មនៅក្នុងការដាំដុះ ឲ្យស្របទៅនឹងតម្រូវការរបស់ទីផ្សារ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ប្រជាកសិករទាំងអស់ ត្រូវខិតខំដាំដុះដំណាំរួមផ្សំ ការចិញ្ចឹមសត្វ និងការបង្កបង្កើនផលបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ឲ្យការរស់នៅរបស់ប្រជាពលរដ្ឋមានជីវភាពធូរធារ។
បើតាមលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤នេះ ការបង្កបង្កើនផលដំណាំស្រូវរដូវវស្សា អនុវត្តបានចំនួន ៤.៨២៧ហិកតា ស្មើនឹង ១៦,០៩% នៃផែនការឆ្នាំ តិចជាងឆ្នាំមុន ១.៨៣៤ហិកតា ក្នុងនោះ ស្រូវចម្ការ អនុវត្តបានចំនួន ១២៨ហិកតា តិចជាងឆ្នាំមុន ៣១៧ ហិកតា ស្រូវស្រាល អនុវត្តបានចំនួន ២.៧២៩ហិកតា កើនលើសឆ្នាំមុន ៣៨៩ហិកតា ស្រូវកណ្តាល អនុវត្តបានចំនួន ១.៤៥៩ហិកតា តិចជាងឆ្នាំមុន ១.៦១៩ហិកតា ស្រូវធ្ងន់ អនុវត្តបានចំនួន ៥១១ ហិកតា តិចជាងឆ្នាំមុន ២៨៧ហិកតា។

ជាទីបញ្ចប់ ឯកឧត្តម ថង សាវុន អភិបាលខេត្ត ក៏បាននាំយកពូជស្រូវផ្ការំដួលចំនួន ២.០០០គីឡូក្រាម ដើម្បីចែកប្រជាកសិករចំនួន១០០គ្រួសារ ស្ថិតនៅឃុំស្រែហ៊ុយ ក្នុងមួយគ្រួសារ ទទួលបានគ្រាប់ពូជស្រូវចំនួន ២០គីឡូក្រាម។ បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត បានបន្តចុះចាក់វ៉ាក់សាំងជំងឺសាទឹក គោក្របី នៅភូមិស្រែហ៊ុយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងផ្សេងៗ ដោយឡែក ប្រជាពលរដ្ឋនៅភូមិសុខសាន្ត ឃុំសុខសាន្ត ចំនួន ១០០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានពូជកូនឈើហូបផ្លែចំនួន ១០ដើម ៕

អត្ថបទដែលជាប់ទាក់ទង