**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌

ម្ចាស់ហ្វេសប៊ុក កុមារ ទេព សុំការអភ័យទោសពីសម្ដេចតេជោ ហ៊ុន សែន ចំពោះការប្រើប្រាស់រូបថតសម្តេច និងក្រុមគ្រួសារ បង្កើតឱ្យមានការយល់ច្រឡំ

ភ្នំពេញ៖ ម្ចាស់ហ្វេសប៊ុក ឈ្មោះ កុមារ ទេព ដែលតែងតែប្រើប្រាស់រូបថតសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារសម្តេច បង្កើតឱ្យមានការយល់ច្រឡំថាជា ហ្វេសប៊ុករបស់សម្តេចតេជោនោះ នៅពេលនេះបានចេញមកសុំការអភ័យទោស ពីសម្ដេចតេជោ ហ៊ុន សែន និងសន្យាឈប់ធ្វើបែបនេះទៀតហើយ។

ការចេញមកសុំការអភ័យទោសនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានចេញមកបញ្ជាក់ថា ហ្វេសប៊ុក កុមារ ទេព មិនមែនជារបស់ សម្ដេចឡើយ និងបានឱ្យ ហ្វេសប៊ុក កុមារ ទេព នេះបញ្ឈប់ការតាំងខ្លួនជាសម្តេច បង្ហោះសកម្មភាពសម្តេច និងគ្រួសារសម្តេចតទៅទៀត។

ម្ចាស់ហ្វេសប៊ុក ឈ្មោះ កុមារ ទេព បានបង្ហោះខ្លឹមសារសុំការអភ័យទោសចំពោះសម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិនៃកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។ ខ្ញុំបាទជាម្ចាស់គណនី សូមគោរពសុំការអភ័យទោសពីសម្ដេចតេជោពុក ដែលខ្ញុំបាទតែងតែបានប្រើប្រាស់រូបភាព របស់សម្ដេចតេជោពុក សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងបុត្រាបុត្រី របស់សម្ដេចមកផុស ដោយហេតុជាការគោរព ស្រលាញ់ក្រុមគ្រួសារសម្ដេចពុក ដែលជាស្ថាបនិកនៃសុខសន្តិភាព ជាភាពកក់ក្ដៅនៃបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់នៃសន្តិភាព ខ្ញុំបាទមិនមានបំណង ឬចេតនាមិនល្អអ្វីដោយប្រការណាមួយឡើយ។
ខ្ញុំសូមសន្យាថានិងមិនប្រើប្រាស់រូបថត សម្ដេចពុក សម្ដេចម៉ែ និងបុត្រាបុត្រីរបស់សម្ដេចមកបង្ហោះ លើអាខោនហ្វេសបុកនេះតទៅទៀតឡើយ។
សូមសម្ដេចពុក សម្ដេចម៉ែ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ»៕

អត្ថបទដែលជាប់ទាក់ទង