**រដ្ឋមន្រ្តីសុខាភិបាល ចូលរួមជាបុគ្គលិកមណ្ឌលសុខភាពម្នាក់ ក្នុងពេលចុះផ្ទាល់នៅមណ្ឌលសុខភាពសៀមរាប**មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ត្រូវបានបើកជាផ្លូវការហើយនៅរាត្រីថ្ងៃទី២៥ ខែវិច្ឆិកានេះ**ក្រសួងអប់រំ ជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅចិន សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦**សម្តេច ឃួន សុដារី៖ ការធ្វើដំណើរមកចូលរួមកិច្ចប្រជុំ IPTP របស់ប្រធានរដ្ឋសភាសៅតូម៉េ ព្រីនស៊ីប ពីទ្វីបអាហ្រ្វិកនៅកម្ពុជា បានបង្ហាញពីឆន្ទៈស្រឡាញ់សន្តិភាពដ៏ជ្រាលជ្រៅ**ខេត្តត្បូងឃ្មុំ ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបបង់ពាសវាលពាសកាល**អនុរដ្ឋមន្ត្រីការបរទេសជប៉ុន៖ រដ្ឋាភិបាលថ្មីជប៉ុននៅតែបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត**តើអ្នកដឹងទេថា ការផលិត កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំងបញ្ចាំងឬបង្ហាញ នៅទីសាធារណៈ បណ្តាញសង្គម និងអ៊ីនធឺណិតនូវរូបភាព និងវីដេអូអាសអាភាស ជាពីសេសសម្ភារៈអាសអាភាសនៃកុមារ គឺជាអំពើខុសច្បាប់?**ន័រវែស ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការជួសជុលរានហាលនៅទិសខាងកើតប៉ែកខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ នៅចុងឆ្នាំនេះ**អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមនៃទីក្រុងហ្សឺណែវ ចូលជួបសម្តែងការគួរសម**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំសម្របសម្រួលដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ និងចុះពិនិត្យស្ថានភាពទឹកក្រោមដី ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**អគ្គលេខាធិការសហភាពអន្តរសភា បង្ហាញបំណងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អថែមទៀត រវាង សហភាពអន្តរសភា និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ ជាប់ឆ្នោតជា អនុប្រធានទី១ នៃព្រឹទ្ធសភា ខណៈ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២**បទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជាសម្រាប់សកលលោក​**គណៈប្រតិភូអូស្ត្រាលី៖ អូស្ត្រាលីបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន**តំណាងអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ កោតសរសើរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប​-​អង្គរ​ ស្តីពី​ “ពិភពលោកមួយដែលគ្មានមីន”**ក្រសួងយុត្តិធម៌ហ្វីលីពីន ទុកពេល៥ថ្ងៃឱ្យអនុប្រធានាធិបតី ចូលបំភ្លឺជុំវិញគម្រោងធ្វើឃាតប្រធានាធិបតី**សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣**អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ជណ្ដើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត

ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ទទួលជួបប្រជុំជាមួយតំណាងការិយាល័យទឹកអន្តរជាតិ ដើម្បីពិភាក្សាកិច្ចការងារទាក់ទងនឹងការគ្រប់គ្រងអាងទន្លេ

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានទទួលជួបប្រជុំជាមួយតំណាងការិយាល័យទឹកអន្តរជាតិ(OiEau) របស់ប្រទេសបារាំង ដើម្បីពិភាក្សាកិច្ចការងារទាក់ទងនឹងការគ្រប់គ្រងអាងទន្លេ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ជំនួបពិភាក្សាការងារពេលនេះ មានគោលបំណងដើម្បីបង្ហាញពីសកម្មភាពការងារដែលកំពុងដំណើរការ ដើម្បីស្វែងយល់ពីផែនការយុទ្ធសាស្ត្ររបស់លេខាធិការដ្ឋាន និងដើម្បីទទួលបានអនុសាសន៍បន្ថែមពីលេខាធិការដ្ឋានទៅលើនីតិវិធីក្នុងការបង្កើតគណៈកម្មាធិការគ្រប់គ្រងអាងទន្លេថ្នាក់ក្រោមជាតិ ជាពិសេសការបង្កើតគណៈកម្មាធិការគ្រប់គ្រងអាងស្ទឹងសង្កែ។

ជាលទ្ធផល កិច្ចប្រជុំសម្រេចបានចំណុចសំខាន់ៗចំនួន០៤ រួមមាន៖

១).ចែករំលែកបទពិសោធន៍ដែលទទួលបានក្នុងប្រទេសកម្ពុជា ជាផ្នែកនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ដែលបានអនុវត្តជាមួយដៃគូកម្ពុជា ដូចជា អាងស្ទឹងសែន អាងស្ទឹងសង្កែ ជាដើម។

២).ផ្លាស់ប្តូរបទពិសោធន៍ជាមួយប្រទេសបារាំង រួមទាំងគណៈកម្មាធិការជាតិទឹក ដែលមានចំណុចដូចគ្នាជាមួយគណៈកម្មាការជាតិគ្រប់គ្រងអាងទន្លេ និងប្រទេសជាច្រើនដែលការិយាល័យទឹកអន្តរជាតិបានអនុវត្តសកម្មភាពគាំទ្រការគ្រប់គ្រងអាងទន្លេ។

៣).គាំទ្រសកម្មភាពរបស់លេខាធិការដ្ឋានលើនិយមន័យនៃការងាររយៈពេលខ្លីនិងវែង ដោយផ្អែកលើតម្រូវការដែលបានកំណត់ និងការអនុវត្តយុទ្ធសាស្ត្រកសាងសមត្ថភាព។

៤).ផលិតឧបករណ៍ទំនាក់ទំនង និងខ្លឹមសារ ដើម្បីផ្សព្វផ្សាយការគ្រប់គ្រងអាងទន្លេនៅទូទាំងប្រទេសកម្ពុជា និងជាមួយម្ចាស់ជំនួយ។

គួរបញ្ជាក់ផងដែរ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេនឹងបន្តជំរុញការងារគ្រប់គ្រងអាងទន្លេឱ្យបានបោះជំហានទៅមុខប្រកបដោយផ្លែផ្កា ដោយនឹងជួយជំរុញឱ្យមានការបង្កើតគណៈកម្មាធិការគ្រប់គ្រងអាងទន្លេថ្នាក់ក្រោមជាតិ ដែលជាសេនាធិការធ្វើការងារផ្ទាល់ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិលើកិច្ចការគ្រប់គ្រងអាងទន្លេ ដើម្បីជួយគាំទ្រដល់គណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ៕

អត្ថបទដែលជាប់ទាក់ទង